ក្រុមមេឃខៀវ Man. City កំពុងបង្កើនការចរចារចង់បានខ្សែការពារពីក្លឹប RB Leipzig គឺ Josko Gvardiol ខណៈដែលក្រុមម្ចាស់ជើងឯក៣ស្ថាប័ក្នុង១រដូវកាលបានបន្តចិញ្ចឹមចិត្តនាំយកកីឡាករវ័យ២១ឆ្នាំ ដែលតែងទទួលបានការកោតសរសើរសមត្ថភាពពីលោក Pep Guardiola មកកាន់ទឹកដី Etihad Stadidum។ គួរបញ្ជាក់ថា ក្រុមគៅជល់ Leipzig ចង់បានយ៉ាងហោចណាស់ក្នុងតម្លៃខ្លួន១០០លានយូរ៉ូ ស្មើនិង (៨៥.៨ លានផោន) ដែលជាតម្លៃមួយសម្រាប់ខ្សែការពារថ្លៃបំផុតដែលមិនធ្លាប់មាន។
vardiol មានលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ១១០ លានអឺរ៉ូស្មើនិង (៩៤.៣៥ លានផោន) ប៉ុន្តែការទិញផ្តាច់អាចកើតឡើងបានគឺនៅចុងបញ្ចប់នៃរដូវកាលថ្មីប៉ុណ្ណោះ។
ជាមួយសមត្ថភាពអាចលេងបានទាំងការពារកណ្តាល និង ស្លាបឆ្វេងគាត់ត្រូវបានមជ្ឈដ្ឋានមួយចំនួនហៅថាជាមួយលោក Pep Guardiola ទីពីរ គឺ (Little Pep) ដោយសារតែឈ្មោះរបស់Gvardiolរបស់គាត់មានសូរសៀងស្រដៀង ទៅឈ្មោះអ្នកចាត់ការសញ្ចាតិអេស្បាញលោក Pep Guardiola ។ យ៉ាងណាម៉ិញក្រោយដកខ្លួនពីការទិញ Declan Rice ហើយប្រសិន Man City ចំណាយប្រាក់ត្រឹមតែ៩៣លានអឺរ៉ូសម្រាប់ Gvardiol នោះនឹងធ្វើឱ្យគាត់ក្លាយជាខ្សែការពារថ្លៃបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ពោលគឺបំបែកកំនត់ត្រាការផ្ទេរ Harry Maguire ពី Leicester មក Man.Utd ក្នុងតម្លៃត្រឹមតែ៨០លានផោនប៉ុណ្ណោះ។
គួរបញ្ជាក់ថាបច្ចុប្បន្នក្រុមMan.City មានខ្សែការពារដែលពោពេញដោយសមត្ថភាពក្នុងចំណោមកីឡាករឈុតធំ១០នាក់ រួចទៅហើយដូចជា Ruben Dias, Joao Cancelo និង Aymeric Laporte បើទោះបីជាកីឡាករទាំងពីរចុងក្រោយនេះកំពុងជួបអនាគតស្រពេចស្រពិលក៍ដោយ។
ប្រភព:BBC
វីដេអូ:
អតីតតារាសិច Mia Khlifa បានចេញមកបកស្រាយជុំវិញពាក្យចរចាមរាមដែលបានចោទប្រកាន់ថារូបនាងបានទាក់ទងដោយសំងាត់ជាមួយនឹងកីឡាករ Julian Alvares អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Man city ខណៈបច្ចុប្បន្នកំពុងប្រកបអាជីពនៅ AT Madrid ។ Mia បានបង្ហោះនូវសារខ្លីមួយលើគណនី Twitter ឬក៏ X ថា នាងមិនមានទំនាក់ទំនងជាមួយគ្នាទេ ហើយបញ្ជាក់ថា ប្រសិនបើនាងទាក់ទងនរណាម្នាក់មែននោះគឺគេម្នាក់នោះមានភាពចាស់ទុំល្មមនឹងចងចាំព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេន Real ទទូចឲ្យក្លឹបដាក់ Mbappe លេងទម្រង់នេះវិញ ក្រោយផ្ទុះវីដេអូនៅពេលហ្វឹកហាត់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ដែលខ្លឹមសារនេះនាងចង់វាយប្រហារទៅកាន់សារព័ត៌មានរបស់អាមេរិកដែលបានចុះផ្សាយ និងលើកយកហេតុការណ៍ Twin Tower 9/11 កាលពីឆ្នាំ២០០១ ជាអត្ថន័យក្នុងការឆ្លើយតបទៅកាន់សារព័ត៌មាននោះវិញ៕