
អតីតគ្រូបង្វឹកក្លឹប Barcelona លោក Gerardo ‘Tata’ Martino នឹងមានឪកាសរួមការងារសាជាថ្មីជាមួយអតីតកីឡាកររបស់ខ្លួនគឺកំពូលខ្សែប្រយុទ្ធ Lionel Messi បន្ទាប់ពីរូបលោកត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លឹប Inter Miami នៅលីកកំពូលសហរដ្ឋអាមេរិកMLS កាលពីពេលថ្មីៗកន្លងទៅនេះ។
បុរសវ័យ៦០ឆ្នាំ លោក Martino បានចូលមកកាន់តួនាទីជំនួសអតីតខ្សែការពារ Phil Neville របស់ក្រុមបិសាចក្រហម Man. United ដែលត្រូវបានក្លឹបគ្រប់គ្រងដោយអតិតមិត្តរួមក្រុម David Beckham បណ្តេញចេញកាលពីថ្ងៃទី ១ ខែមិថុនា កន្លងទៅដោយដឹកនាំមិនដែលឈ្នះ១០ប្រកួត។
គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានអវត្តមានពីការងារចាប់តាំងពីចាកចេញពីក្រុមជម្រើសជាតិម៉ិកស៊ិកបន្ទាប់ពីក្រុមមកពីតំបន់អាមេរិកកណ្តាលបានធ្លាក់ចេញត្រឹមវគ្គចែកពូល World Cup ឆ្នាំ២០២២នៅប្រទេសកាតារួចមក ។
Inter Miami បច្ចុប្បន្ននៅឈរនៅបាតតារាង MLS ក្រោយចាញ់១៣លើកពីការប្រកួតចំនួន ១៨ដងចុងក្រោយ ក្នុងឆ្នាំ 2023 ខណៈលោក Javier Morales បានដឹកនាំក្រុមបណ្តោះអាសន្នចាប់តាំងពីការចាកចេញរបស់អតីតខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិអង់គ្លេសលោកGary Neville ។
ប្រភព:BBC



