ខ្សែប្រយុទ្ធ Neymar បានធ្លាក់តម្លៃខ្លួនពី ៧០លានអ៊ឺរ៉ូ ទៅ ៦០លានអ៊ឺរ៉ូ ក្រោយ Ligue 1 បានធ្វើបច្ចុប្បន្នភាពតម្លៃខ្លួនកីឡាករកាលពីពេលថ្មីៗនេះ បើយោងតាមការចុះផ្សាយរបស់ Transfermarkt។
នៅខណៈនេះ Neymar មានវ័យ៣១ឆ្នាំហើយ ដោយកំពុងលេងឲ្យក្លឹប Paris Saint Germain ដោយមានកុងត្រារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
កីឡករនេះធ្លាប់មានតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៨០លានអ៊ឺរ៉ូ នៅវ័យចន្លោះ២៥-២៧ឆ្នាំ ក្នុងពេលលេងឲ្យក្លឹបមក PSG ដំបូងៗ លុះនៅពេលក្បែរវ័យ៣០ឆ្នាំ ក៏បានធ្លាក់តម្លៃខ្លួនម្ដងបន្តិច រហូតសល់ ៦០លានអ៊ឺរ៉ូនេះ។
ការធ្លាក់តម្លៃខ្លួននេះ មិនមែនជារឿងចម្លែកសម្រាប់កីឡាករ ដែលមានវ័យក្បែរ ៣០ឆ្នាំ ឬ៣០ឆ្នាំឡើងដូច ហើយកំពុងរបួសត្រូវការពេលសម្រាកយូរដូចជា Neymarឡើយ។
Neymar កំពុងមានរបួសកជើង ដោយកើតឡើងតាំងពីខែកុម្ភៈ និងរំពឹងថានឹងជាសះស្បើយនៅចុងខែនេះ។ ទោះជាតម្លៃខ្លួនធ្លាក់ចុះមែន ប៉ុន្តែប្រាក់ពលកម្មវិញគឺជាង ៣.៦៨លានអ៊ឺរ៉ូឯណោះក្នុងមួយខែ (មុនបង់ពន្ធ និងមិនរាប់ប្រាក់ឧបត្ថម្ភនានា)៕
(អង់គ្លេស)៖ គ្រូបង្វឹកថ្មីក្រុមបិសាចក្រហម Manchester United បានទទួលបន្ទុកនៅក្នុងការហ្វឹកហាត់ជាលើកដំបូងរបស់លោកក្នុងអំឡុងពេលសម្រាកអន្តរជាតិ។ លោក Amorim មានវ័យ ៣៩ឆ្នាំ បានមកដល់មជ្ឈមណ្ឌលបណ្តុះបណ្តាល Carrington របស់ក្លឹបកាលពីថ្ងៃច័ន្ទមកម្លេស។ ជាលទ្ធផល កីឡាករថ្នាលយុវជនជាច្រើនបានចូលរួមហ្វឹកហាត់។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាសិចម្នាក់ចេញមកឆ្លើយតបនឹងរឿងដែលថា ខ្លួនបានទាក់ទងជាមួយនឹងអតីតខ្សែប្រយុទ្ធម្នាក់របស់ Man City សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា កីឡាករមួយចំនួនធំងាយស្រួលយល់ពីទម្រង់លេងរបស់លោក Amorim ភ្លាម ដោយកីឡាករខ្លះដាក់ឈ្មោះហៅក្រៅឲ្យគាត់ថា ” Mourinho 2.0 ” ក៏ព្រោះតែយុទ្ធសាស្រ្ត និងរបៀបបង្វឹករបស់គាត់ ដូចកាលលោក Jose Mourinho នៅដឹកនាំដែរ៕ ប្រភព៖ SPORTbible