ធឿន ធារ៉ា ត្រលប់មកហ្វឹកហាត់វិញ ក្រោយមានរឿងជំនុំជម្រះអស់មួយរយៈ
ទំហំអក្សរ
តូច
ធំ
អ្នកប្រដាល់គុនខ្មែរដ៏ល្បីឈ្មោះ ធឿន ធារ៉ា ត្រូវគេប្រទះឃើញបានត្រលប់ចូលហ្វឹកហាត់ជាមួយនឹងក្លឹបប្រដាល់ អូ ភូ ថង វិញហើយ ក្រោយមានរឿងជម្រំជម្រះអស់មួយរយៈទាក់ទងរឿងដែលថារូបគេចង់ចាកចេញពីក្លឹប។
អត្ថបទកំពុងចាប់អារម្មណ៍៖ Petit: Arsenal កំពុងនាំយកកីឡាករធ្លាក់ទម្រង់លេងមករួមក្រុម
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ទោះបីជាណាក៏ដោយ ធារ៉ា បច្ចុប្បន្ននេះទំនងជាមិនចាកចេញទៅណាឡើយ ដោយកាលពីពេលកន្លងទៅរូបគេក៏បានប្រកាសជាសារធារណៈផងដែលថា រូបគេនឹងមិនចាកចេញពីក្លឹប អេ ភូ ថង ដែលជារបស់លោកគ្រូអេឡើយ។ ការប្រកួតបន្ទាប់របស់គេគឺមិនទាន់មានប្រកាសច្បាស់លាស់នៅឡើយទេ ប៉ុន្តែអាចនឹងកើតឡើងនាពេលឆាប់ៗខាងមុខនេះ ដោយសារតែរូបគេក៏បានហ្វឹកហាត់ខ្លួននៅផ្ទះផង ដែលមើលសកម្មភាពនានាលើគណនីហ្វេសប៊ុករបសគាត់។
គួរបញ្ជាក់ផងដែលថា មូលហេតុដែលរូបគេអវត្តមានមួយរយៈធំនេះគឺដោយសារតែរូបគេរងរបួសដៃធ្ងន់ធ្ងរ និងត្រូវបង្ខំចិត្តសម្រាកព្យាយាលរយៈយូរទម្រាំជាសះស្បើយដូចពេលនេះ។
Topics
អត្ថបទទាក់ទង