Close
Sponsor ads Featured-Image
មិនធម្មតា! Arsenal ដាក់សំណើដេញថ្លៃ ១២៧លានដុល្លារ ជាកំណត់ត្រានៅអង់គ្លេស លើខ្សែបម្រើការពារម្នាក់នេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា បានដាក់សំណើដេញថ្លៃជាកំណត់ត្រាមួយនៅប្រទេសអង់គ្លេស លើខ្សែបម្រើការពាររបស់ក្លឹប West Ham United គឺកីឡាករ Declan Rice ក្នុងទឹកប្រាក់ ១០៥លានផោន១២៧លានដុល្លារ បូកបន្ថែម ៥លានផោន៦.៤លានដុល្លារ ទៀតសម្រាប់ការឈ្នះលើពានបុគ្គល ដែលជាហេតុធ្វើឱ្យក្លាយជាកំណត់ត្រាសម្រាប់កីឡាករអង់គ្លេសរូបនេះ។ ក្រុមកាំភ្លើងធំ Arsenal  បានតស៊ូប្រជែងជាមួយក្រុមមេឃខៀវ Manchester City សម្រាប់ខ្សែបម្រើការពាររូបនេះ ស្ទើពេញមួយរដូវកាលដោះដូរកីឡាករហើយ ទោះជាយ៉ាងនេះក្តី ត្រូវបានគេមើលឃើញថា តើ West Ham នឹងទទួលយកសំណើចុងក្រោយនេះឬយ៉ាងណា៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Declan Rice Arsenal

ads

Man City don't actually want to sign Declan Rice' - Ex-England star reveals interesting theory | Goal.com US

Declan Rice: Man City in advanced talks for West Ham captain after Arsenal bids rejected | Transfer Centre News | Sky Sports

អត្ថបទកំពុងចាប់អារម្មណ៍៖
តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ)
featured image

អ្នកចាត់ការទូទៅ របស់ក្រុមអធិរាជស Real Madrid លោក Xabi Alonso បាននិយាយថាក្លឹបបានធ្វើការសម្រេចផ្តល់ទំនុកចិត្តលើកីឡាករដែលនឹងទទួលខុសត្រូវទាត់បាល់ពិន័យបាល់ប៉េណាល់ទីនៅក្នុងក្រុមរបស់ខ្លួនហើយ។ អតីតគ្រូបង្វឹកLeverkusen សញ្ជាតិអេស្បាញបច្ចុប្បន្នលោក Alonso បានជំនួសតំណែងអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនពោលគឺក្រោយពីលោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាក្រោមការដឹកនាំរបស់លោក Ancelotti សមាជិកថ្មី Kylian Mbappe មានតួនាទីស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Vinicius បង្ហាញពីភាពខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់ពិន័យមួយនេះ។ទោះយ៉ាងណា ថ្លែងនៅក្នុងបទសម្ភាសន៍មុនការប្រកួតFIFA Club World Cup របស់ Real Madrid ជាមួយ Pachuca នៅយប់ថ្ងៃអាទិត្យនោះ Alonso បានទទូចថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអ្នកស៊ុតបាល់ប៉េណាល់ទីថ្មីរបស់ Real […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930