
សង្កេតឃើញថាប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រួលខ្លួន រឺក្តៅខ្លួន ដឹងតែចាប់កូនកោសខ្យល់មិនថាតូចឬធំទេ ដែរការកោសខ្យល់នេះផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ក្មេងយ៉ាងខ្លាំង។
ការកោសខ្យល់ផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដូចជា៖
– ដោយសារការកកិតស្បែក និងសាច់ដុំធ្វើអោយកំដៅក្មេងរិតតែក្តៅខ្លាំងឡើងថែមទៀត នាំអោយក្មេងប្រឈមនឹងការប្រកាច់
– ពេលក្មេងឈឺ ក្តៅខ្លួន ធ្វើអោយក្មេងបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ថែមទៀតនាំអោយកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករ នាំអោយក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់
– ការកោសខ្យល់ខ្លាំងៗ អាចនាំអោយខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើអោយកំទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតំរងនោម(ខ្មែរយើងហៅក្រលៀន) នាំអោយខូចតំរងនោម
– អាចនាំឲ្យមានជំងឺរលាកស្បែក និងសាច់ដុំ
ការកោសខ្យល់ប្រៀបដូចជាការធ្វើទារុណកម្មមួយទៅលើក្មេង មិនត្រឹមតែមិនបានប្រយោជន៍នោះទេ ថែមទាំងនាំគ្រោះថ្នាក់ដល់ក្មេងទៀត។ រួមគ្នាលុបបំបាត់ទំលាប់ណាដែលខុសឆ្គងរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រយោជន៍ពួកយើងទាំងអស់គ្នា។

Barcelona បន្តទម្រង់ដ៏អស្ចារ្យទល់នឹងក្រុម Girona ក្នុងជ័យជម្នះ ៤-១ នឹងបន្តកម្លាត៣ពិន្ទុនៅលើតារាង La Liga ។អត្ថបទកំពុងចាប់អារម្មណ៍៖ End of an Era! វីរបុស Bayern ម្នាក់ទំនងចាកចេញនៅចុងបញប់រដូវកាល ក្រោយចំណាយពល២៥ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករ Robert Lewandowski បន្តភាពខ្លាំងរបស់ខ្លួនដោយអាចរកបាន ៣ពិន្ទ ខណៈ Yamal និង Ferran Torres រកបានម្នាក់មួយគ្រាប់។ ជាមួយនឹងជ័យជម្នះដ៏ធំមួយនេះ និងធ្វើឲ្យក្រុម Barca បន្តក្តីស្រមៃឈ្នះពានរង្វាន់លីគរដូវកាលនេះ ដោយបានដាក់សម្ពាធដល់ក្រុម Real Madrid ដែលកំពុងស្ថិតនៅលេខ២៕



