Close
Ads: 88BOL
Featured-Image
កីឡាករឆ្នើមម្នាក់ធ្លាប់បដិសេធសំណើរបស់ Real Madrid ឥឡូវនេះកំពុងឥតការងារធ្វើ
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតតារាបាល់ទាត់ឆ្នើមរបស់ Chelsea កីឡាករ Josh McEachranដែលធ្លាប់បានបដិសេធសំណើររបស់ក្លឹប Real Madrid ពេលនេះកំពុងគ្មានការងារធ្វើ បន្ទាប់ពីក្លឹប MK Dons សម្រេចចិត្តបញ្ចប់កុងត្រារបស់ខ្សែបម្រើរូបនេះ ដែលធ្លាប់​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “អនាគត​របស់ Chelsea”។ កីឡាករ​វ័យ 30 ឆ្នាំ​រូបនេះ​មិនបាន​មានឈ្មោះលេងសម្រាប់ក្រុម MK Dons ខណៈក្រុមរបស់ពួកគេត្រូវបានធ្លាក់ទៅកាន់ League Two។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ឥឡូវនេះខ្សែបម្រើរូបនេះគឺត្រូវស្វែងរកក្លឹបថ្មីដែលពីមុន រូបគេធ្លាប់ត្រូវបានគេមើលឃើញថា អាចនឹងក្លាយជាអ្នកស្នងមរតករបស់ Frank Lampard នៅកីឡដ្ឋាន Stamford Bridge ។ McEachran បានទទួលឱកាសលេងឈុតធំនៅឆ្នាំ 2010 ហើយទទួលបានចាប់អារម្មណ៍ពីសំណាក់មហារជនជាខ្លាំង ប៉ុន្តែអំឡុងពេលប្រកបអាជីពនៅ Chelsea ភាគច្រើនត្រូវបានឲ្យទៅកាន់ក្លឹបផ្សេងខ្ចីជើង។ គាត់ធ្លាប់ប្រកបអាជីពនៅ Swansea, Middlesbrough, Watford, Wigan និង Vitesse កីឡាកររូបនេះបានចូលរួមជាមួយ Brentford ក្នុងកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ក្នុងឆ្នាំ 2015 បន្ទាប់ពីបានបង្ហាញខ្លួនជាក្រុមដំបូងត្រឹមតែ 22 លើកសម្រាប់ក្រុមតោខៀវ។

អតីតមិត្តរួមក្រុមរបស់គាត់ Daniel Sturridge ធ្លាប់បានប្រាប់ talkSPORT ថា «Josh McEachran គឺជាអនាគតរបស់ Chelsea»។ អ្នក​ចាត់​ការ​ក្រុម Chelsea នៅ​ពេល​នោះ លោក Carlo Ancelotti ក៏​មាន​ភាព​ច្របូកច្របល់​ដែរ ហើយ​បាន​ព្យាករ​ថា​កីឡាករ​វ័យ​ក្មេង​រូប​នេះ​នឹង​អាចជំនួស​តំណែង Joe Cole។ នៅពេលត្រលប់មក Stamford Bridge ក្រោយពីចំណាយពេល២ឆ្នាំជាមួយនឹង Brentford ក្នុងឆ្នាំ 2017 McEachran បាន​បង្ហើបអំពីក្លឹបដែលធ្លាប់បានចាប់អារម្មណ៍លើរូបគេកាលពីក្មេង។ គាត់បាននិយាយថា «Real Madrid និង Manchester United បានទាក់ទងមកខ្ញុំ ពេលដែលខ្ញុំមានអាយុ 16 ឆ្នាំ។ ខ្ញុំ​មិន​អាច​ជឿ​បាន​ទេ ពេល​ភ្នាក់ងារ​របស់​ខ្ញុំ​និយាយ​ថា Real Madrid ចង់​បាន​អ្នក។  Madrid បានផ្តល់កិច្ចសន្យាដល់ខ្ញុំ ដោយរង់ចាំតែការសម្រេចពីខ្ញុំប៉ុណ្ណោះ ហើយពួកគេចង់ឱ្យគ្រួសាររបស់ខ្ញុំទាំងអស់ហោះហើរទៅអេស្ប៉ាញ ដើម្បីចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំ ប៉ុន្តែខ្ញុំបាននិយាយថា «ទេ ខ្ញុំចង់បន្តនៅ Chelsea» ។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Caicedo ស៊ុតបាល់ពីចំងាយ ៤៥ ម៉ែត្រ ជួយអោយ Chelsea បញ្ចប់រដូវកាលឈរនៅលេខរៀងទី ៦ (មានវីដេអូ)
featured image

Chelsea បានធានានូវកៅអីមួយសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុបសម្រាប់រដូវកាលថ្មី ខណៈខ្សែការពារ Moises Caicedo បានស៊ុតបាល់បញ្ចូលទីចំងាយជាង៤៥ម៉ែត្រ(ជិតពាក់កណ្តាលតារាង) ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជ័យជម្នះ ២-១ របស់ពួកគេលើក្រុមភ្ញៀវ Bournemouth ។គតួររំកីឡាករសញ្ជាតិអេក្វាឌ័ររូបនេះបានបញ្ចេញសមត្ថភាពទាត់បាល់ពីចំងាយបញ្ចូលទីនៅកីឡដ្ឋាន Stamford Bridge នៅពេលដែលអ្នកចាំទី Neto ព្យាយាមទាត់បាល់ឡើងមកកណ្តាលទីនៅនាទីទី ១៧និងជាគ្រាប់បាល់បើកឆាក ។អត្ថបទកំពុងចាប់អារម្មណ៍៖ សោកស្តាយ! កីឡាករឆ្នើម ២ រូបនឹងចាកចេញពីក្លឹប Liverpool សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខ្សែប្រយុទ្ធស្លាប Raheem Sterling រកបានគ្រាប់បាល់ទីពីរនាំមុខអោយ Chelsea នៅដើមតង់ទីពីរ មុនពេល Benoit Badiashile ធ្វើអោយបាល់ចូលទីខ្លួនឯងនៅនាទីទី៤៩ដើមតង់ទី២។លទ្ធផលជ័យជំនះនេះបានជួយអោយក្រុម Chelsea ឈរនៅលេខរៀងទីប្រាំមួយខណៈលោក Mauricio Pochettino និងមានកៅអីលេងនៅក្របខណ្ឌ Europa Conference League ជាបណ្ដោះអាសន្ននា រដូវកាលក្រោយ ប៉ុន្តែពួកគេនឹងឡើងទៅលេងនៅ Europa League ប្រសិន Man. City […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Manchester City 38 28 7 3 96 34 +62 91
    2 Arsenal 38 28 5 5 91 29 +62 89
    3 Liverpool 38 24 10 4 86 41 +45 82
    4 Aston Villa 38 20 8 10 76 61 +15 68
    5 Tottenham Hotspur 38 20 6 12 74 61 +13 66
    6 Chelsea 38 18 9 11 77 63 +14 63
    7 Newcastle United 38 18 6 14 85 62 +23 60
    8 Manchester United 38 18 6 14 57 58 -1 60
    9 West Ham United 38 14 10 14 60 74 -14 52
    10 Crystal Palace 38 13 10 15 57 58 -1 49
    11 Brighton & Hov… 38 12 12 14 55 62 -7 48
    12 AFC Bournemouth 38 13 9 16 54 67 -13 48
    13 Fulham 38 13 8 17 55 61 -6 47
    14 Wolverhampton Wanderers 38 13 7 18 50 65 -15 46
    15 Everton 38 13 9 16 40 51 -11 40
    16 Brentford 38 10 9 19 56 65 -9 39
    17 Nottingham Forest 38 9 9 20 49 67 -18 32
    18 Luton Town 38 6 8 24 52 85 -33 26
    19 Burnley 38 5 9 24 41 78 -37 24
    20 Sheffield United 38 3 7 28 35 104 -69 16
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930  
  • Sponsor by 88Bol