
បរទេស៖ អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Eddie Johnson បានអះអាងថា រូបគេឈប់បរិភាគប៊ឺអស់រយៈពេល១០ឆ្នាំ ក្រោយពីអតីតខ្សែការពារឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Gary Neville ស្តីបន្ទោសដល់រូបគេ។ Eddie Johnson បាននិយាយថា៖ «ខ្ញុំមិនបានញ៉ាំប៊ឺអស់មួយទសវត្សរ៍ដោយសារតែ Gary Neville។ ខ្ញុំមានបញ្ហានឹងរាងគឺឆាប់ធាត់របស់ខ្ញុំ។ គាត់ឃើញខ្ញុំដាក់ប៊ឺនៅលើនំបុ័ងរបស់ខ្ញុំនៅអាហារពេលព្រឹក ហើយគាត់បានស្រែកដាក់ពេញអាហារដ្ឋានថា “Eddie ខ្ញុំប្រាកដថា ខ្លាញ់ក្នុងរាងកាយរបស់អ្នកខ្ពស់ពេកហើយ” ។ ហើយខ្ញុំក៏គាំង ហើយដើរចេញពីទីតាំងដោយមិនបានញុំាអ្វីទាំងអស់!
ពេលខ្លះខ្ញុំមិនចង់ឃើញ Gary Neville ទេ ប៉ុន្តែនៅពេលដែលខ្ញុំចាកចេញ ទើបដឹងថា នោះគឺជាអ្វីដែលឈុតធំទាមទារពីអ្នក។ មនុស្សមួយចំនួនទទួលស្គាល់នូវអ្វីដែលកំពុងកើតឡើង ហើយខ្ញុំប្រហែលជាមិនអាចទទួលយកវាភ្លាមៗ ប៉ុន្តែខ្ញុំបានយកមេរៀនទាំងនោះទៅក្នុងរឿងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើនៅពេលនេះ ហើយដូច្នេះខ្ញុំជំពាក់ក្លឹបជាច្រើន។»

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



