ព័ត៌មានទូទៅ៖ Franck Kessie ទទួលរងការខឹងសម្បារជាខ្លាំងពីអ្នកគាំទ្រក្លឹប Barcelona ខណៈដែលវីដេអូមួយត្រូវបានផ្សព្វផ្សាយដោយចោទប្រកាន់គាត់ថា ពាក់អាវរបស់ក្លឹប Bayern Munich នៅថ្ងៃឈប់សម្រាក។ អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺ ខោខ្លីដែលគាត់ពាក់នោះ ត្រូវបានគេប៉ាន់ស្មានថា ជាក្លឹប Real Madrid។
វីដេអូឃ្លីបរបស់កីឡាករសញ្ជាតិកូតឌីវ័រដែលកំពុងរីករាយនឹងថ្ងៃវិស្សមកាលរបស់គាត់បានសាយភាយលើអ៊ីនធឺណិតជាខ្លាំង ដែលគាត់បានពាក់អាវ Bayern ឆ្នាំ 2022/23 និងខោខ្លីរបស់ Toni Kroos លេខ 8 នៅ Madrid ។ ដើមហេតុទាំងអស់នេះគឺដោយសារតែ អ្នកគាំទ្រម្នាក់បានសុំគាត់ថតរូប Selfie នៅក្នុងប្រទេសកម្ពុជារបស់គាត់។ អ្នកគាំទ្រ Barca បញ្ចេញការអារម្មណ៍ខឹងសម្បារយ៉ាងឆាប់រហ័សជាមួយនឹងការសរសេរមួយឃ្លាថា “តើវាជានរណា?????” ខណៈម្នាក់ទៀតបានបន្ថែមថា៖ “ឈុត Bayern ខោខ្លី Madrid យកវាចេញពីក្លឹបនេះភ្លាម!”