
ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថាៈ ខ្សែប្រយុទ្ធស្លាបវ័យក្មង Mason Greenwood បានត្រលប់មកហ្វឹកហាត់វិញបន្ទាប់ពីត្រូវរងព្យួរការប្រកួតចាប់តាំងពីខែមករា ឆ្នាំ២០២២កន្លងមក ខណៈដែលក្រុមប្រឹក្សាភិបាលរបស់ក្លឹប Man. United កំពុងពិចារណាអំពីអនាគតរបស់កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះនៅឡើយ។
Greenwood កីឡាករដែលនៅមានអនាគតវែងឆ្ងាយដែលបច្ចុប្បន្នរូបគេមានវ័យត្រឹមតែ២២ឆ្នាំត្រូវបានដោះលែងបន្ទាប់ពីការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបគេពីបទរំលោភបំពាន និងអាកប្បកិរិយាបង្ខិតបង្ខំចំពោះដៃគូស្នេហ៍របស់ខ្លួន ហើយទីបំផុតរបូគេបានវិលត្រលប់មកហ្វឹកហាត់តែមិនមែនជាមួយមិត្តរួមក្រុម Man.Utd នោះទេ គឺជាមួយគ្រូបង្វឹកឯកជន។គួររំលឹកថាថ្ងៃ ២២ ខែមករាឆ្នាំមុនគឺជាពេលវេលាចុងក្រោយដែលខ្សែប្រយុទ្ធជំនាញប្រើជើងឆ្វេងរូបនេះបង្ហាញខ្លួនលើទីលានពេល Man.Utdផ្តួល West Ham ។
ហើយបើទោះបីជាធ្លាប់មានរឿងអាស្រូវលើការបង្កហិង្សាលើមិត្តស្រីប៉ុន្តែ Greenwood នៅតែត្រលប់ទៅជានាគ្នាវិញជាមួយមិត្តនារីរបស់ខ្លួននិងត្រៀមរៀបការ ដោយរំពឹងថានឹងមានកូន ស្របពេលអនាគតរបស់ខ្លួនត្រូវបាលលោក Erik ten Hag កំពុងពិចារណាថាតើត្រូវរក្សាទុករូបគេដល់ពេលណាក្រោយបានដាក់បញ្ចូលទៅក្នុងក្រុមឈុតធំវិញក៍ដោយក្តី។
ប្រភព:Besoccer
វីដេអូ:

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕