
បរទេស៖ ក្លឹបបិសាចក្រហម Manchester United ផ្តល់សំណើរ២លើករួចមកហើយក្នុងដេញថ្លៃទិញយកខ្សែបម្រើឆ្នើមវ័យក្មេងរបស់ក្រុមជម្រើសជាតិអង់គ្លេស Mason Mount ប៉ុន្តែត្រូវបានក្លឹប Chelsea បដិសេធដោយសារតែមិនទាន់គ្រប់គ្រាន់នៅអ្វីដែលពួកគេបានទាមទារឡើយ។ យ៉ាងណាមិញរបាយការណ៍ក្រោយៗត្រូវបានគេជឿជាក់ថា ក្លឹប Chelsea ហាក់បីបន្ទន់ចិត្តវិញហើយ ក្រោយបដិសេធសំណើរ៥០លានផោនរបស់ Man Utd ដោយដើមឡើងពួកគេបានទាមទារ៧៥លានផោន បើសិនជា Man Utd ចង់បាន ប៉ុន្តែបច្ចុប្បន្នពួកគេទាមទារត្រឹមតែ ៦០លាន ទៅ៦៥លានផោនប៉ុណ្ណោះបើសិនជា Man Utd ចង់បានខ្សែបម្រើរូបនេះ។ ទោះបីជាយ៉ាងណាការចរចារនៅតែបន្ត ដោយលក្ខខណ្ឌផ្ទាល់ខ្លួនគឺមិនមែនជាបញ្ហាចោទឡើយ ដោយថ្មីៗ គ្រូបង្វឹកកាយសម្បទាផ្ទាល់ខ្លួនរបស់ Mount ថែមទាំងបានបង្ហោះនូវសារមួយដែលធ្វើឲ្យអ្នកគាំទ្រ Man Utd មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារនោះបានរសរសេរថា៖ «សង្ឃឹមថា យើងនឹងអាចឃើញគាត់អាចឈ្នះការប្រកួតឲ្យ United នៅរដូវកាលក្រោយ»។

គ្រូបង្វឹកក្រុម Manchester United លោក Rúben Amorim បានបង្ហើបពីមូលហេតុដែលលោក Alejandro Garnacho ចាកចេញពីក្លឹបនៅរដូវក្តៅនេះ បើទោះបីជាគាត់មានទេពកោសល្យល្អក៏ដោយ។យោងតាមការអះអាងរបស់អ្នកចាត់ការសញ្ជាតិ ពរទុយហ្គាល់បានលើកឡើងថាអ្វីៗអាចដូចជាមិនដំណើរការល្អសម្រាប់ខ្សែបម្រើស្លាបដែលលេងក្រោមការគ្រប់គ្រងរបស់គាត់នៅទឹកដី Old Trafford ។លោក Amorim គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានអះអាងថា ទោះបីជាគាត់មិនអាចកំណត់ច្បាស់ពីបញ្ហាអ្វីមួយក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះចង់ចាកចេញពីក្លឹបដោយខ្លួនឯងផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបគូប្រជែងនៅក្របខណ្ឌ EPL គឺតោខៀវ Chelsea កំពុងបង្កើនកិច្ចព្រមព្រៀងសម្រាប់ Alejandro Garnacho ខណៈសាម៉ីខ្លួនទទូចចង់បន្តលេងនៅ Premier League ។ចំណែកឯអ្នកជំនាញការផ្ទេរកីឡាករ បាល់ទាត់ Fabrizio Romano បានអោយដឹងថាមិនទាន់មានការពិភាក្សារវាងក្រុមតោខៀវ និង Garnacho នៅឡើយទេ ប៉ុន្តែកីឡាករអន្តរជាតិអាហ្សង់ទីនស្ថិតក្នុងបញ្ជីទិញរបស់ Chelsea ។ Chelsea កំពុងតាមប្រមាញ់កីឡាករ Xavi Simons មកពីក្លឹបអាល្លឺម៉ង់ […]

