បរទេស៖ លោក Jamie Carragher ដែលអតីតកីឡាកររបស់ក្លឹបហង្សក្រហម Liverpool ហាក់បីមានការភ័យព្រួយក្រោយពីពាក្យចរចាមរ៉ាមជុំវិញរឿងរ៉ាវដែលថា ក្លឹបអារ៉ាប់មានបំណងចង់បានខ្សែប្រយុទ្ធឆ្នើម Man City កីឡាករ Bernardo Silva ដោយរូបលោកបានស្នើរសុំឲ្យ Premier League និង UEFA បញ្ឍប់រឿងទាំងអស់នេះជាបន្ទាន់។ មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត បានធ្វើឲ្យពិភពលោកការភ្ញាក់ជាខ្លាំងនៅទីផ្សាររដូវក្តៅនេះ ក្រោយពួកគេបានបានបញ្ចប់ការចុះកុងត្រាលើកីឡាករឆ្នើមៗ មួយចំនួនធំពីទ្វីបអឺរ៉ុបដូចជា Karim Benzema, Ruben Nevez, Hakim Ziyech និងកីឡាករឆ្នើមៗដទៃទៀត។
លោក Carragher បានបង្ហោះលើ Twitter ថា៖ «Bernardo Silva កំពុងស្ថិតឆ្នាំដ៏អស្ចារ្យរបស់គេ ជាកីឡាករដ៏ល្អបំផុតម្នាក់នៅទ្វីបអឺរ៉ុបនា៥ឆ្នាំចុងក្រោយនេះ។ ខ្ញុំមិនសូវភ័យព្រួយនៅពេលសម្ព័ន្ធអារ៉ាប៊ីសាអូឌីតយកកីឡាករវ័យក្បែរ៣០ឆ្នាំ រឺក៏លើសនឹង ប៉ុន្តែខ្ញុំភ័យនៅពេលពួកគេចង់បានកីឡាករដែលកំពុងល្បី ដូចជា Neves ប៉ុន្តែប្រសិនបើរឿងនេះកើតឡើង វាហាក់ដូចជាអ្នកផ្លាស់ប្តូរកីឡាករមួយនេះ។ អារ៉ាប៊ីសាអូឌីត ដណ្តើមបានកីឡាវាយកូនហ្គោល ប្រដាល់ដ៏ធំៗ ហើយឥឡូវនេះពួកគេចង់កាន់កាប់បាល់ទាត់ទៀតផង !! រឿងទាំងអស់នេះត្រូវតែបញ្ឃប់ @Premier League & @UEFA»