លោក Thomas Tuchel កំពុងសម្លឹងមើលខ្សែការពារ Chelsea ម្នាក់នៅរដូវក្តៅនេះ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ គ្រូបង្វឹកក្រុម Bayern Munich ហើយក៏ជាអតីតអ្នកចាត់ការក្លឹប Chelsea លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលការផ្លាស់ប្តូរខ្សែការពារ Cesar Azpilicueta មានវ័យ ៣៣ឆ្នាំ របស់ក្លឹបតោខៀវ Chelsea នៅរដូវក្តៅនេះ។ ក្លឹប Chelsea បានចំណាយត្រឹមតែ ៧.៦ លានផោន ដើម្បីចុះហត្ថលេខាលើ Azpilicueta ពីក្លឹប Marseille ក្នុងឆ្នាំ ២០១២ ហើយខ្សែការពារដែលមានសមត្ថភាពរូបនេះ បានបន្តលេងឱ្យក្លឹបសរុបចំនួន ៥០៨ប្រកួត ដែលជាចំនួនច្រើនបំផុតទី ៦ ក្នុងប្រវត្តិសាស្ត្ររបស់ Chelsea ។ បើតាមរបាយការណ៍ Bayern Munich អាចនឹងចាប់យកអតីតកីឡាករ Marseille រូបនេះ ក្នុងតម្លៃត្រឹមតែ ៨ លានអឺរ៉ូ ឬ ៦.៩ លានផោន ហើយកីឡាកររូបនេះ អាចនឹងលេងជំនួសតំបន់ការពារស្លាប Kyle Walker របស់ Manchester City ដែលក្លឹបបម្រុងនឹងទិញមកផងដែរ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Article Tags
Related Articles