គ្រូបង្វឹកក្រុមខ្លាធំ Roma លោក Jose Mourinho ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា( UEFA ) សម្រេចដាក់បម្រាមចំនួន ៤ ប្រកួត បន្ទាប់ពីអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានប្រើពាក្យសម្តីមិនសមរម្យវាយប្រហារអាជ្ញាកណ្តាលអង់គ្លេស Anthony Taylor បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ។
គួរបញ្ជាក់ថាព្រឹត្តិការណ៏ចោតប្រកាន់នេះបានកើតមានឡើងនៅក្នុងចំណតរថយន្តបន្ទាប់ពីបញ្ចប់ការប្រកួតដ៏ខកចិត្តរបស់លោកMourinho វ័យ៦០ឆ្នាំ បានសម្តែងការមិនពេញ ចិត្តនិងការកាត់សេចក្តីរបស់លោក Taylor កដោយប្រើពាក្យអសីលធម៌ដាក់អាជ្ញាកណ្តាលរូបនេះ ក្នុងទីក្រុង Budapest ប្រទេសហុងគ្រី ជាកន្លែងដែល Sevilla បានផ្តួល Roma ដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីបញ្ចប់ការប្រកួតម៉ោងធម្មតានិងម៉ោងបន្ថែម២លើកបញ្ចប់ដោយលទ្ធផលស្មើគ្នា១ទល់និង១។
ក្លឹបRoma ក៏ត្រូវបានហាមឃាត់មិនឱ្យលក់សំបុត្រទៅអ្នកគាំទ្រធ្វើដំណើររបស់ពួកគេសម្រាប់ការប្រកួតអឺរ៉ុប១ប្យតនៅរដូវកាលក្រោយ និងពិន័យជាប្រាក់ចំនួន ៥៥,០០០ អឺរ៉ូ ស្មើនិងង(៤៧,៣០០ផោន) បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ពីបទគប់វត្តុរឹង និង បាញ់កាំជ្រួច ដែលសកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការប្រព្រឹត្តមិនត្រឹមត្រូវរបស់ខ្លួន។
ប្រភព:BBC
វីដេអូ: