
ប្រធានក្រុមមេឃខៀវ Man. City កីឡាករ Ilkay Gundogan នឹងចូលរួមជាមួយក្រុមអ្នកមានបុណ្យ Barcelona ដោយគ្មានតម្ឡៃខ្លួន ក្រោយពីកិច្ចសន្យារបស់ខ្សែបម្រើកណ្តាលរូបនេះជាមួយក្លឹបនិងឈានដល់ទីបញ្ចប់នៅចុងខែមិថុនានេះ។Gundogan វ័យ ៣២ ឆ្នាំ បានដើរតួទីដ៏សំខាន់សម្រាប់ក្រុមនៅរយៈពេលច្រើនឆ្នាំចុងក្រោយ និង រដូវកាលចាស់ទោះបីត្រូវបានគ្រូបង្វឹកPep Guardiola ព្យាយាមរក្សាទុករូបគេអោយនៅជាមួយក្លឹបក៍ដោយ ប៉ុន្តែប្រភពពត៌មានចុងក្រោយបានបញ្ជាក់ថាក្លឹបយក្សកាតាឡាន់បានត្រៀមផ្តល់កិច្ចសន្យារយៈពេល ៣ ឆ្នាំដល់កីឡាករសញ្ជាតិជាតិអាឡឺម៉ង់រូបនេះ។
លោក Pep Guardiola គ្រូបង្វឹករបស់ City ចង់រក្សា Gundogan ដែលជាផ្នែកមួយសម្រាប់ក្លឹបដែលឈ្នះពានរង្វាន់ Treble នៅរដូវកាលនេះ។Gundogan បានចូលរួមជាមួយ Man City ពី Borussia Dortmund ក្នុងតម្លៃ ២០ លានផោនក្នុងឆ្នាំ ២០១៦ និងបានបង្ហាញខ្លួន ៣០៤លើក ឱ្យក្លឹបដោយស៊ុតបញ្ចូលទីបាន 60 គ្រាប់។ក្នុងអំឡុងពេលប្រាំពីរឆ្នាំរបស់គាត់នៅកីឡដ្ឋាន Etihad គាត់បានឈ្នះពានរង្វាន់ចំនួន ១៤ រួមមានពានរង្វាន់ Premier League ចំនួន ៥ ដង Champions League ១ដង FA Cup ចំនួន ២ ដង Carabao Cup ចំនួនបួន និង Community Shields ចំនួនពីរ។ Gundogan គាត់ត្រូវបានតែងតាំងជាប្រធានក្លឹបនៅដើមរដូវកាល ២០២២២-២០២៣ បន្ទាប់ពីការចាកចេញរបស់ខ្សែបម្រើ-ការពារប្រេស៊ីល Fernandinho ។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



