Saka ចូលរួមផ្តល់នូវមូលនិធិសប្បុរសធម៌ សម្រាប់២៦គ្រួសារ ដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដីនៅប្រទេសទួរគី
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ កីឡាករ Bukayo Saka របស់ក្រុមកាំភ្លើងធំ Arsenal បានចូលរួមជាមួយអង្គការសប្បុរសធម៌ BigShoe ដើម្បីផ្តល់មូលនិធិហិរញ្ញប្បទានកន្លែងស្នាក់ ដល់ ២៦គ្រួសារ ដែលត្រូវបានរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយរញ្ជួយដីនៅ Hatay, Adiyaman, Kahramanmaras និង Malatya ភាគខាងកើតនៃប្រទេសតួគី។ កាលពីខែកុម្ភៈ គ្រោះរញ្ជួយដីបានបន្តវាយប្រហារប្រទេសទួរគី ដែលបានសម្លាប់មនុស្សជាង ៥០,០០០ នាក់ និងធ្វើឱ្យមនុស្សជាង ២ លាននាក់គ្មានផ្ទះសម្បែង។ ខណៈពេលឥឡូវនេះ ជនរងគ្រោះដោយសារគ្រោះមហន្តរាយកំពុងស្នាក់នៅកុងតឺន័រ ដែលមានរួមទាំង បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹក។BigShoe កំពុងធ្វើការងារសប្បុរសធម៌ ដើម្បីជួយកុមារនៅទូទាំងពិភពលោក ហើយត្រូវបានគាំទ្រដោយតារាជាច្រើនផ្សេងទៀត រួមមាន Antonio Rudiger, Paul Pogba និង Mesut Ozil ។ កីឡាករ Saka ធ្លាប់បានផ្តល់មូលនិធិដល់ការវះកាត់សម្រាប់កុមារចំនួន ១២០ ករណី នៅក្នុងប្រទេសនីហ្សេរីយ៉ាកាលពីឆ្នាំមុន ជាមួយ BigShoe ម្តងរួចមកហើយ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Article Tags
Related Articles