បរទេស៖ អ្នកគាំទ្រ Manchester United ម្នាក់ដែលត្រូវបានចាប់ខ្លួននៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Manchester City ពីបទពាក់អាវដែលទំនងជាការឌឺដងហួសកម្រិតទៅកាន់អ្នកគាំទ្ររបស់ក្លឹប Liverpool ក្នុងហេតុការណ៍រន្ធត់មួយក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។ នៅដើមខែនេះ ក្រុមរបស់លោក Erik ten Hag មានឱកាសដ៏ល្អបំផុតក្នុងការបញ្ឈប់គូប្រជែងរបស់ពួកគេ Man City ពីកំណត់ត្រារបស់ខ្លួនក្នុងការធ្វើបាន Treble កាលពី 1999 ។
អ្នកគាំទ្រចំនួន 83,179 នាក់បានទស្សនាពេញទីក្រុង Wembley ខណៈមិនមានការប៉ះទង្គិចរវាងអ្នកគាំទ្រក្រុមទាំងពីរអំឡុងការប្រកួតឡើយ ប៉ុន្តែអ្នកគាំទ្រ Man Utd ម្នាក់បែរជាត្រូវបានចាប់ខ្លួនវិញ។អ្នកគាំទ្រក្រុមបិសាចក្រហមឈ្មោះ James White បាននូវអាវ Man Utd ដែលមានពាក្យថា ‘Not Enough’ នៅខាងក្រោយ និងលេខ 97 ដែលវាជាលេខនៃមនុស្សដែលបានបាត់បង់អាយុជីវិតនៅក្នុងហេតុការណ៍ដ៏អាក្រង់ Hillsborough disaster ដែលអ្នកគាំទ្រ Liverpool ចំនួន 97 នាក់បានបាត់បង់ជីវិតក្នុងការប្រកួតពាក់កណ្តាល FA Cup ឆ្នាំ 1989 ។ យ៉ាងណាមិញបច្ចុប្បន្នរូបគេបាន សារភាពកំហុសនៅក្នុងតុលាការ ហើយត្រូវបានផ្តល់បម្រាមក្នុងការចូលទស្សនាបាល់ទាត់រយៈពេល 4 ឆ្នាំពីគ្រប់កីឡដ្ឋានទាំងអស់ក្នុងចក្រភពអង់គ្លេស។ ចំណែកក្លឹបបិសាចក្រហម Manchester United ក៏បានដាក់បម្រាមរូបគេមិនឲ្យចូលទស្សនាការប្រកួតនៅ Old Trafford ដោយមិនមានពេលកំណត់ច្បាស់លាស់ផងដែរ។