ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីននិងជាកាពីតែនក្រុម Lautaro Martinez រកបានគ្រាប់បាល់ជ័យជំនះតែមួយគ្រាប់គត់នៅនាទីទី៣៤តង់ទី១ ខណ Inter Milan បានផ្តួលគូប្រជែងរួមទីក្រុង AC Milan នៅកីឡដ្ឋាន San Siro កាលពីរាត្រីថ្ងៃអាទិត្យនៅក្របខណ្ឌ SerieA ក្រោយបញ្ជូនរបស់ខ្សែបម្រើអន្តរជាតិតួគីCalhanoglu។ទោះយ៉ាងណា Inter Milkan បច្ចុប្បន្នដែលកំពុងឈរនៅលេខរៀងទី២ នៅតែមាន១៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Serie A Napoli ដែលបានយកឈ្នះ ៣-០ ក្រុមម្ចាស់ផ្ទះSpeziaកាលពីថ្ងៃសៅរ៏។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សក្រុមម្ចាស់ផ្ទះInter Milan ក៏មានឪកាសរកគ្រាប់បាល់បានចំនួនពីរគ្រាប់នៅចុងម៉ោងប៉ុន្តែមទៀតមិនត្រូវបានផ្តល់អោយទេសម្រាប់ Romelu Lukaku ក្រោមមូលហេតុកំហុសលើកីឡាករសមភាគី Malick Thiaw និងគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Martinez ដដែលត្រូវបានចាត់ទុកសម្រាប់ offside ។
សម្រាប់AC.Milan បានធ្លាក់មកឈរនៅលេខរៀងទី៦ ក្នុងក្របខ័ណ្ឌ Serie A នៅចុងសប្តាហ៍នេះ ក្រោយចាញ់ ៥ លើកក្នុងចំណោម ៦លើកគ្រប់ក្របខណ្ឌ ប្រកួតទាំងអស់។ រីឯក្រុមនាំមុខតារាងNapoliនៅតែបន្តក្តីសង្ឃឹមលើកពានជាលើកដំបូងក្រោយផ្តួល Speziaក្នុងលទ្ធផល៣ទល់និង០រកបានដោយកីឡាករ ហ្សកហ្ស៊ី Khvicha Kvaratskhelia ស៊ុតបាល់ប៉េណាល់ទី មុនពេលខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen រកបានពីរគ្រាប់ផងដែរនៅក្នុងការប្រកួតនៅថ្ងៃតែមួយ។