Close
Featured-Image
Prediction: Inter Milan អាចរក្សាកំនត់ត្រាល្អពេលជួប AC.Milan បានទេ?(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ដោយស្វែងរកការឈ្នះជាលើកទីប្រាំពីរជាប់ៗគ្នាលើគូប្រជែងក្នុងទីក្រុងរបស់ពួកគេ ម្ចាស់ជើងឯក Serie A Inter Milan និងត្រូវជួបជាមួយក្រុមរួមទីក្រុង AC Milan នៅកីឡដ្ឋាន San Siro នៅវេលាម៉ោង ១និង ៤៥នាទីឈានចូលថ្ងៃចន្ទទី ២៣ កញ្ញា ២០២៤ស្អែកនេះ។ ការជួបប្រកួតគ្នាលើកដំបូងក្នុងរដូវកាលនេះបានកើតមានឡើងខណៈ AC.Milan កំពុងតែមិនទាន់ច្បាស់ពីអនាគតរបស់គ្រូបង្វឹក Paulo Foncesa ដឹកនាំក្រុមចាញ់ការប្រកួតបើកឆាក Champions League នៅដើមសប្តាហ៍នេះ។ ទន្ទឹម​នឹង​នេះ Inter Milan ក៏បានចាប់ផ្តើមរដូវកាលថ្មីដោយទទួលបានលទ្ធផល ត្រឹមស្មើគ្នា០ទល់និង០ជាមួយក្រុមគូសត្រូវចាស់ គឺ Man. City នៅក្របខណ្ឌ UCLផងដែរ។៤ប្រកួតចុងក្រោយនៅ SerieA ក្រុម Inter Milan ឈ្នះ២ស្មើ២ ខណៈ AC.Milan ឈ្នះ១ចាញ់១និងស្មើ២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Inter v AC Milan, Serie A 2024/2025: opponent review | AC Milan
១.ប្រវត្តិជួបគ្នា
ជួបគ្នា៦ដងចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួត AC.Milan មិនដែលឈ្នះ Inter MIlan ទេ។ ខណៈការប្រកួតចុងក្រោយបង្អស់នៅខែមេសា Inter Milan ផ្តួល AC.Milan ដល់ផ្ទះក្នុងលទ្ធផល ២ទល់និង១។
បន្ទាប់ពីអវត្តមានក្នុងពាក់កណ្តាលសប្តាហ៍ដោយសារបញ្ហារបួសសាច់ដុំ Federico Dimarco គួរតែត្រលប់មកវិញសម្រាប់ការប្រកួតដ៏ធំនៅថ្ងៃអាទិត្យ ហើយអាចជំនួស Carlos Augusto នៅលើផ្នែកខ្សែការពារស្លាបខាងឆ្វេងរបស់ Inter Milan ។ប្រធានក្រុម Lautaro Martinez ក៏គ្រោងនឹងត្រលប់មកបង្ហាញខ្លួនជម្រើស១១នាក់ដំបូង ក្រោយលេងជាកីឡាករបម្រុងទល់នឹង Manchester City ខណៈខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះគិតជាមធ្យមភាគគឺធ្លាប់រកបានមួយគ្រាប់រាល់ការប្រកួត ១៦ដងចុងក្រោយ ទល់នឹងAC. Milan ។

Inter, Lautaro-Thuram: quell'amicizia nata nonostante un fattore avverso|Serie A | Calciomercato.com

ខ្សែប្រយុទ្ធ Marcus Thuram សញ្ជាតិបារាំង ស៊ុតបញ្ចូលទីបានចំនួន ៦ គ្រាប់ក្នុងការប្រកួតលីកចំនួន ៤នៅរដូវកាលនេះ បានតាមទាន់កំណត់ត្រាវីរបុរស Ronaldoប្រេស៊ីល (១៩៩៧-១៩៩៨) និង Romelu Lukaku (២០១៩-២០២០) ដោយស៊ុតបញ្ចូលទីក្នុងការប្រកួតបីលើកដំបូង។

Serie A preview: AC Milan vs. Inter - Team news, opposition insight, stats and more
២.ពត៌មានក្រុម Inter Milan(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Sommer; Pavard, Acerbi, Bastoni; Dumfries, Barella, Calhanoglu, Mkhitaryan, Dimarco; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២

GdS: Abraham to start against Venezia - how Morata's recovery is going
៣.ពត៌មានក្រុមAC.Milan(ភ្ញៀវ)
Alvaro Morataនិងចាប់ដៃគូជាមួយ Tammy Abraham ដោយមានការគាំទ្រពី Christian Pulisic និង Rafael Leao ។ ការព្រួយបារម្ភចម្បងរបស់គ្រូបង្វឹក Paulo Fonseca ទាក់ទងនឹងអ្នកចាំទី Mike Maignan ត្រូវបង្ខំចិត្តប្តូរចេញកាលពីថ្ងៃអង្គារ ប៉ុន្តែអ្នកចាំទីដៃទីពីរ Marco Sportiello នៅតែមិនមិនទាន់អាចចូលលេងបាន ខណៈកីឡាករដៃទី៣Lorenzo Torriani មិនប្រាកដថាចូលលេងបាន។
Ismael Bennacer (កជើង), Alessandro Florenzi (ACL) និង Malick Thiaw (កជើង) ទាំងអស់ត្រូវបានដកចេញដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Emerson, Tomori, Pavlovic, Hernandez; Fofana, Loftus-Cheek; Pulisic, Reijnders, Leao; Morata
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Inter MIlan ២:១ AC.Milan
ប្រភព:whoscored &sportsmole
វីដេអូជួបគ្នាចុងក្រោយបង្អស់នៅខែមសា ២០២៤:

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 25 18 6 1 60 24 +36 60
    2 Arsenal 25 15 8 2 51 22 +29 53
    3 Nottingham Forest 25 14 5 6 41 29 +12 47
    4 Manchester City 25 13 5 7 52 35 +17 44
    5 AFC Bournemouth 25 12 7 6 44 29 +15 43
    6 Chelsea 25 12 7 6 47 34 +13 43
    7 Newcastle United 25 12 5 8 42 33 +9 41
    8 Fulham 25 10 9 6 38 33 +5 39
    9 Aston Villa 25 10 8 7 35 38 -3 38
    10 Brighton & Hov… 25 9 10 6 38 38 +0 37
    11 Brentford 25 10 4 11 43 42 +1 34
    12 Tottenham Hotspur 25 9 3 13 49 37 +12 30
    13 Crystal Palace 25 7 9 9 29 32 -3 30
    14 Everton 25 7 9 9 27 31 -4 30
    15 Manchester United 25 8 5 12 28 35 -7 29
    16 West Ham United 25 7 6 12 29 47 -18 27
    17 Wolverhampton Wanderers 25 5 4 16 35 54 -19 19
    18 Ipswich Town 25 3 8 14 23 50 -27 17
    19 Leicester City 25 4 5 16 25 55 -30 17
    20 Southampton 25 2 3 20 19 57 -38 9
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30  
  • Sponsor by 88Bol