
គ្រូបង្វឹកសញ្ជាតិក្រូអាតលោក Zlatko Dalic កាលពីថ្ងៃចន្ទបានអំពាវនាវដល់ខ្សែបម្រើកណ្តាល Luka Modric ក្រោយពីមានការរំពឹងទុកកាន់តែខ្លាំងថាប្រធានក្រុម
នឹងចូលនិវត្តន៍ពីបាល់ទាត់ពីឆាកអន្តរជាតិ។ការបញ្ចេញមតិរបស់លោក Dalic បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រូអាតបានខកចិត្តដោយប្រកួតចាញ់ដោយបាល់កាតស់េចក្តីលើការស៊ុតបាល់ប៉េណាល់ទីជាមួយអេស្ប៉ាញក្នុងការប្រកួត Nations League វគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Rotterdam កាលពីថ្ងៃអាទិត្យ។
លោក Dalic បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីត្រឡប់ទៅ Zagreb វិញយ៉ាងដូច្នេះថាៈ យើងត្រូវការគាត់ វាជាជំនាន់ដែលយើងនៅតែមិនទាន់បញ្ចប់ការងារ។
វីរបុរសនិងជាខ្សែបម្រើក្រុមអធិរាជស Real Madrid ដ៏ល្បីល្បាញរូបនេះបានដឹកនាំក្រុមជម្រើសជាតិក្រូអាតឱ្យទទួលបានចំណាត់ថ្នាក់លេខ ២ កំលុង World Cup ២០១៨ និងចំណាត់ថ្នាក់លេខ ៣ នៅការប្រកួត World Cup ២០២២កាលពីឆ្នាំមុននៅប្រទេសកាតា។
ប្រភព:sportsbrief
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



