
(អាល្លឺម៉ង់)៖ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងតែតាមប្រមាញ់ក្នុងការចុះហត្ថលេខាលើខ្សែការពារស្លាបរបស់ក្រុមមេឃខៀវ Manchester City គឺកីឡាករ Kyle Walker វ័យ ៣៣ឆ្នាំ ហើយកីឡាករសញ្ជាតិអង់គ្លេសថ្មីៗនេះបានជួយ Man City ក្នុងការឈ្នះពានបី ខណៈដែលកុងត្រារបស់គាត់ជាមួយនឹងក្លឹបអាចឈានដល់ទីបញ្ចប់។ កីឡាកររូបនេះ ចង់ចូលរួមជាមួយម្ចាស់ជើងឯកអាឡឺម៉ង់ បន្ទាប់ពីត្រូវបានបញ្ចុះបញ្ចូលដោយគ្រូបង្វឹកក្លឹប Bayern លោក Thomas Tuchel ដែលកំពុងតែរៀបចំក្នុងការនាំយកកីឡាកររូបនេះ សម្រាប់រដូវកាលថ្មី។ ចាប់តាំងពីការចូលរួមជាមួយក្លឹប Man City ក្នុងឆ្នាំ ២០១៧ មក កីឡាករ Walker បានបង្ហាញខ្លួនចំនួន ២៥៤លើក ដោយបានស៊ុតបញ្ចូលទីចំនួន ៦គ្រាប់ និងបញ្ជូលឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ១៨ដង។

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]



