
ក្រុមបិសាចទឹកក្រួចហូឡង់ និងត្រូវធ្វើការប្រកួតយកចំណាត់ថ្នាក់លេខ៣ ពានរង្វាន់Uefa Nation League ជាមួយក្រុមអសូរីអុីតាលីនៅវេលាម៉ោង៨យប់នេះនៅកីឡាដ្ឋានទីក្រុងEnschede ប្រទេសហូឡង់ ។គួររំលឹកថាហូឡង់បានខកចិត្តចាញ់ក្រុមក្រឡាអុកក្រូអាត ខណៈ អុីតាលីត្រូវគោជល់អេស្បាញផ្តួល។
៦ប្រកួតចុងក្រោយរបស់ ហូឡង់នៅ UNL គឺ ឈ្នះ៤ស្មើ១ និងចាញ់១ ហើយសម្រាប់អុីតាលីវិញគឺឈ្នះ៣ស្មើ២និងចាញ់១។
១.ពត៍មានកីឡាករ ហូឡង់: កីឡាករឆ្នើម២រូបត្រៀមវិលត្រលប់មកបង្ហាញខ្លួនវិញគឹ Wout Weghorst និង Steven Bergwijn ខណៈ Cody Gakpo ក៍មានវត្តមាន។
អុីតាលី: Marco Veratti និង Lorenzo Pellegrini និងបន្តបង្ហាញខ្លួនជួយក្រុមដដែល។
២.ជម្រើស១១នាក់ដំបូងសម្រាប់ហូឡង់អាចនិងចូលលេង
Bijlow,Dumfries,Van Dijk,Botman,Ake,De Roon,De Jong,Wijnaldum,Gakpo, Simons។
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់អុីតាលីអាចនិងចូលលេង
Donnaumma,Dimarco,Bastoni,Acerbi,Lorenzo,Veratti,Jorginho,Pellegrini,Barella,Retegui,Chiesa
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ ហូឡង់ ២-១ អ៊ីតាលី

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



