
Lionel Messi បានបង្កើតកំនត់ត្រារកគ្រាប់បាល់អោយក្រុមជម្រើសជាតិលឿនបំផុតជាលើកដំបូង ក្រោយស៊ុតបញ្ចូលទីបើកឆាកពីក្រៅប្រអប់យ់ាងល្អនៅត្រឹម១នាទីនិង១៩ វិនាទីទល់នឹងក្រុមជម្រើសជាតិអូស្ត្រាលីសម្រាប់ការប្រកួតមិត្តភាពនៅប្រទេសចិនកាលពីថ្ងៃព្រហស្បត្ត៍។ កីឡាករបម្រុងGerman Pezzella ជាអ្នកបន្ថែមគ្រាប់បាល់ទីពីរអោយម្ចាស់ជើងឯកពិភពលោកដោយការតែតបាល់បញ្ចូលទីនៅនាទីទី ៦៨ ។គួររំលឹកថាចាប់តាំងពីការចាប់ផ្តើមនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ កំពូលខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរបស់ក្រុមពពកស រកបាន ១២ គ្រាប់ក្នុង ១០ ប្រកួតចុងក្រោយរបស់គាត់សម្រាប់អាហ្សង់ទីន។
សម្រាប់ការប្រកួតនេះដែរកីឡាករ Mitch Duke របស់អូស្ត្រាលីមានការខិតខំប្រឹងប្រែងក្នុងតង់ទី ១ ដោយអ្នកចាំទី Emiliano Martinez របស់ Aston Villa បានច្រានចោល។ប្រកួតដំបូងរបស់ Messi ចាប់តាំងពីបានយល់ព្រមចូលរួមជាមួយក្រុម Inter Miami របស់អាមេរិក។វាជាការប្រកួតលើកទីបីសម្រាប់ក្រុមរបស់គ្រូបង្វឹកលោក Lionel Scaloni ក្រោយឈ្នះ World Cup ក្នុងខែធ្នូ និងជាលើកដំបូងរបស់ពួកគេដែលការប្រកួតធ្វើឡើងនៅក្រៅមាតុភូមិអាហ្សង់ទីន។
ប្រភព:BBC
វីដេអូ:

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



