
(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល សម្រាប់មហាជនទូទៅ ខណៈដែលនៅសុខៗស្រាប់តែអតីតកីឡាករប្រដាល់ល្បីឈ្មោះលោក បឺត សំរេច បានទម្លាយទាំងអារម្មណ៍ក្តុកក្តួលអួលដើមកថា ខ្លួនជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បន្ទាប់ពីម្តាយរបស់ខ្លួនដែលជាប្រពន្ធលួចលាក់ របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានទទួលមរណភាពអស់រយៈពេលជាច្រើនឆ្នាំ ហើយរូបលោកក៏លាក់ទុកអាថ៌កំបាំងមួយនេះ ជាយូរឆ្នាំមកហើយដែរ។ ការទម្លាយឲ្យដឹងរឿងរ៉ាវផ្ទាល់ខ្លួន ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺនៅពេលដែលអតីតកីឡាករ បឺត សំរេច បានចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ដែលមានលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ជាអ្នកសម្របសម្រួលកម្មវិធី នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។
នៅក្នុងកម្មវិធីនោះ មហាជនបានសម្តែងអារម្មណ៍ភ្ញាក់ផ្អើលខ្លាំង នៅពេលដែលលោក បឺត សំរេច សម្រេចចិត្តទម្លាយពីរឿងរ៉ាវលាក់ទុកជាយូរឆ្នាំរបស់ខ្លួន ទាំងទឹកភ្នែករលីងរលោង អួលដើមកថា ជាការពិតរូបលោកជាកូនប្រុសបង្កើត របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលលោកក៏សុំអធ្យាស្រ័យ ពីមហាជនផងដែរ ប្រសិនបើលោកទម្លាយរឿងនេះទៅ ប៉ះពាល់ដល់អារម្មណ៍របស់អ្នកគាំទ្រ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។ លោកថា រឿងនេះ មុននឹងសម្រេចចិត្តទម្លាយ គឺមានការគិតពិចារណាល្អិតល្អន់ ហើយក៏ដល់ពេលដែលម្តាយចិញ្ចឹម (បងស្រីបង្កើតរបស់ម្តាយលោក) ជំរុញឲ្យបង្ហើបរឿងនេះដល់មហាជនបានដឹង ព្រោះតែអាយុក៏កាន់តែចាស់រៀងៗខ្លួន។ បឺត សំរេច បានបញ្ជាក់ថា ម្តាយបង្កើតរបស់លោកមានឈ្មោះ ធីម វិជ្ជរ៉ា ជាអ្នករាំរបាំ និងជាគ្រូពេទ្យ ដែលមានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយនឹងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត រហូតបានកូនម្នាក់ គឺជារូបលោក។ ក្រោយពីម្ដាយរបស់លោកឆ្លងទន្លេបាន៦ខែ ក៏ស្រាប់តែអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានសម្រេចចិត្តទៅរៀបការជាមួយនឹងអ្នកថ្មី គឺឈ្មោះ អង្គីរ៉ា ដែលធ្វើឲ្យម្តាយរបស់ខ្លួនខឹងយ៉ាងខ្លាំង រហូតឈឺចិត្តស្អិតទ្រូង សម្រេចចិត្តចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសឡាវ ដែលជាស្រុកកំណើតខាងឪពុក និងមានបំណងលាក់ខ្លួនកុំឲ្យលោក ស៊ីន ស៊ីសាមុត រកឃើញ។ ប៉ុន្តែអ្វីដែលលោកបានដឹងបន្តទៀត គឺលោកស៊ីន ស៊ីសាមុត បានធ្វើដំណើរទៅដល់ប្រទសឡាវ ហើយក៏បានរកឃើញម្តាយលោក និងរូបលោក ហើយបានហៅឲ្យត្រឡប់មកវិញ ក្នុងអំឡុងឆ្នាំ១៩៧៥ ប៉ុន្តែម្តាយរបស់លោកដាច់ខាតមិនព្រមត្រឡប់មកវិញ និងមិនព្រមប្រគល់រូបលោកឲ្យទៅលោក ស៊ីន ស៊ីសាមុត ជាដាច់ខាត។ ជាមួយគ្នានេះ រូបលោកក៏បន្តរស់នៅជាមួយម្តាយធំ រហូតដល់អាយុ១៤ឆ្នាំ គឺនៅពេលដែលម្តាយរបស់លោកមានប្តីថ្មី។
លោក បឺត សំរេច បានបន្តឲ្យដឹងទៀតថា មុននឹងលោកទម្លាយឲ្យដឹងជាសាធារណៈនូវរឿងរ៉ាវដ៏អាថ៌កំបាំងនេះ លោកក៏សុំចិត្តមហាជន អធ្យាស្រ័យដល់រូបលោក ព្រោះរឿងនេះមិនមែនធ្វើឡើង ដើម្បីទាញភាពល្បីល្បាញ ឬការចាប់អារម្មណ៍ពីមហាជននោះឡើយ ពោលគឺលោកបានលាក់ទុកអស់រយៈពេលជាង៤០ឆ្នាំមកហើយ ខណៈដែលរូបលោកសព្វថ្ងៃមានវ័យ៤៩ឆ្នាំ និងម្តាយចិញ្ចឹមមានវ័យ៧០ឆ្នាំ។ ការដែលលោកលាក់បាំងរឿងនេះ អស់រយៈពេលជាច្រើនឆ្នាំ ព្រោះតែខ្លាចខ្មាស់គេ ខ្លាចគេដៀលថា ជាកូនអត់ឪពុក ព្រោះយកគ្នាលួចលាក់។ សព្វថ្ងៃលោក បឺត សំរេច និងម្ដាយចិញ្ចឹមរបស់លោក កំពុងរស់នៅក្នុងខេត្តកមពង់ឆ្នាំង ហើយត្រូវមកភ្នំពេញយូរៗម្ដង ដើម្បីចូលរួមកម្មវិធីប្រគំតន្រ្តីនានា តាមការអញ្ជើញរបស់ម្ចាស់កម្មវិធី ឬស្ថានីយទូរទស្សន៍ណាមួយ ដែលលោកបានទទួលកម្មវិធីនោះ។ ទោះជាយ៉ាងណា ការអះអាងពីសំណាក់លោក បឺត សំរេច នៅពេលនេះ គឺមហាជនមិនទាន់មានជំនឿជឿជាក់មួយរយភាគរយនោះទេ ប៉ុន្តែបើសង្កេតទៅលើទឹកដមសំនៀង និងភិនភាគមុខមាត់ គឺស្រដៀងទៅនឹងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត៕
ប្រភព៖ https://www.freshnewsasia.com/index.php/en/

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]