
ជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំចុងក្រោយដែលអេស្ប៉ាញ និងអ៊ីតាលីជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League ខណៈដែលការប្រកួតរវាងក្រុមគីឡូធ្ងន់របស់អឺរ៉ុបទាំងពីរនិងត្រៀមជួបប្រកួតគ្នានៅទីក្រុងEnschede ប្រទេសហូឡង់ នៅវេលាម៉ោង១និង៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃសុក្រស្អែកនេ។
អេស្បាញជាអ្នកផ្តួលអ៊ីតាលីកំលុងពេលនោះ ប៉ុន្តែពួកគេបែរជាចាញ់មាន់គកបារាំងនៅវគ្គផ្តាច់ព្រ័ត្រនាឆ្នាំ២០២១ ខណៈអ្នកឈ្នះការប្រកយតនេះនិងត្រូវជួបក្រូអាតនៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យ រីឯអ្នកចាញ់និងត្រូវប្រកួតយកលេខ៣ជាមួយហូឡង់។
សម្រាប់អេស្បាញ១២ខែចុងក្រោយនេះលទ្ធផលប្រកួតរបស់ពួកគេគឺឈ្នះ២និងស្មើ២ ខណៈការប្រកួតចុងក្រោយគឺចាញ់ភ្ញៀវស្វីសនាខែកញ្ញាឆ្នាំមុននិងជាលើកទី១គិតចាប់តាំង ពីឆ្នាំ២០១៨ កំលុងពេលដែលលោក Luis Enrique នៅដឹកនាំ។ទោះយ៉ាងណា បច្ចុប្បន្នអតីតគ្រូបង្វឹក U-១៩ និង U-២១ លោក Luis De La Fuente បានចូលមក ជំនួសតំណែងលោក Enrique ក្រោយអេស្បាញធ្លាក់ចេញពី World Cup ២០២២ ក្រោមថ្វីជើង ម៉ារ៉៉ុកវគ្គជម្រុះខ្វែងពូល។អេស្បាញក័ធ្លាប់ផ្តល់ភាពជូរចត់ដោយបំបែកកំនត់ត្រា មិនដែលចាញ់៣៧ប្រកួតរបស់អ៊ីតាលីនៅឆ្នាំ២០២១ផងដែរ។
រីឯអ៊ីតាលីវិញក្រោមការដឹកនាំរបស់លោកRoberto Mancini គឺពួកគេបានឈ្នះពានព្រឹត្តការណ៍ Euro២០២០ ដោយផ្តួលអង់គ្លេសកាលពីឆ្នាំ២០២១ ប៉ុន្តែជាអកុសល ការចាញ់ម៉ាសេដូនៀខាងជើងនៅវគ្គជម្រុះ Play-off ធ្វើអោយពួកគេខកខានបង្ហាញខ្លួននៅព្រឹត្តការណ៍World CUp ២០២២នាប្រទេសកាតា ពោលគឺ ២ដងជាប់ៗគ្នា ក្រោយអវត្តមាននៅ World Cup ២០១៨ នាប្រទេសរុស្សីរួចមក។អ៊ីតាលីប្រកួត៤លើកចុងក្រោយលើកឆាកអន្តរជាតិគឺចាញ់អង់គ្លេស និងអូទ្រីស នៅគ្រប់ក្របខណ្ឌប្រកួត។ យ៉ាងណាម៉ិញកីឡាករមកពីក្លឹបធំៗបីនៅSerieA ដែលបង្ហាញខ្លួនអោយក្រុមជម្រើសជាតិU-២០ ទើបតែចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ជាមួយ អ៊ុយរូហ្គាយក្នុងកម្រិតក្លឹបអាជីពឈុតធំ។ដូច្នេះក្រុមជម្រើសជាតិអ៊ីតាលីនិងត្រូវធ្វើយ៉ាងណាស្តារមុខមាត់ឡើងវិញសម្រាប់ការប្រកួតដ៏សំខាន់នេះ។
ជំនួបសំខាន់ជួបគ្នា៣៥ដងគឺអេស្បាញឈ្នះ១៣អ៊ីតាលីឈ្នះ១០និងស្មើ១២ ខណៈជួបគ្នា១០ដងចុងក្រោយអេស្បាញចាញ់អ៊ីតាលី២ដងគត់។
១.លទ្ធផល៦ប្រកួតចុងក្រោយរបស់អេស្បាញនៅUNL គឺឈ្នះ៣ស្មើ២និងចាញ់១ ខណៈអ៊ីតាលីឈ្នះ៣ស្មើ២និងចាញ់១ដូចគ្នា។
២.ពត៌មានកីឡាករ: អេស្បាញបានកោះហៅខ្សែការពារស្លាបឆ្វេង Jordi Alba របស់ Barcelonaមកជួយក្រុម ខណៈខ្សែប្រយុទ្ធឆ្នើម Dani Olmo និងមិនមានវត្តមាន ជម្រើសដំបូងដោយសារបញ្ហារបួសសាច់ដុំ។ សម្រាប់អ៊ីតាលី កីឡាករឆ្នើមៗរបស់ Inter Milan ដែលបង្ហាញខ្លួននៅ UCL វគ្គផ្តាច់ព្រ័ត្រជាមួយ Man.City មានដូចជា Federico Dimarco, Alessandro Bastoni, Francesco Acerbi និង Nicolo Barella និងចូលមកជួយក្រុមព្រមជាមួយខ្សែប្រយុទ្ធវ័យក្មេង Mateo Rotegui ។
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់អេស្បាញ
Simon; Carvajal, Le Normand, Laporte, Alba; Rodri, Zubimendi, Ruiz; Asensio, Morata, Gavi
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៤.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់អ៊ីតាលី
Donnarumma; Di Lorenzo, Toloi, Acerbi, Spinazzola; Barella, Jorginho, Verratti; Chiesa, Retegui, Pellegrini
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៥.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អេស្បាញ១:១ អ៊ីតាលី បញ្ចប់ការប្រកួតម៉ោងធម្មតា និងបន្តរហូតថែមម៉ោងដោយគ្មានគ្រាប់បាល់ ខណៈការ ប្រកួតកាត់សេចក្តី អ៊ីតាលិនិងឈ្នះដោយបាល់កាត់សេចក្តី ១១ម៉ែត្រ)
ប្រភព:whoscored,sportskeeda

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



