
ក្រោយបញ្ចប់ការប្រកួតនៅព្រឹត្តិការណ៍ World Cup ២០២២ ក្រូអាត បានទទួលជ័យជម្នះធំជាលើកដំបូងក្នុងលទ្ធផល ៤ទល់និង២ របស់ពួកគេបន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះហូឡង់ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Uefa Nations League កាលពីរាត្រីថ្ងៃពុធ។ ពោលគឺ បន្ទាប់ពីបញ្ចប់លទ្ធផលស្មើគ្នា ២ទល់និង ២ នៅម៉ោងធម្មតា ខណៈកីឡាករបម្រុង Bruno Petkovic បានរកគ្រាប់បាល់ពីចម្ងាយក្នុងម៉ោងបន្ថែម នៅនាទីទី៩៨ មុនពេលបាល់ប៉េណាល់ទីរបស់ខ្សែបម្រើជើងចាស់វ័យ៣៧ឆ្នាំ Luka Modric ក្រោយការបង្កកំហុសរបស់ ខ្សែការ ពារស្លាប Man.Utd កីឡាករ Tyrell Malacia ។
វាមិនមែនជាលទ្ធផលល្អសម្រាប់ក្រុមលោក Ronald Koeman នោះទេ ក្រោយចូលមកដឹកនាំហូឡង់ជាលើកទីពីរ បន្ទាប់ពីដឹកនាំក្រុមរហស្សនាមបិសាចទឹកក្រូចហូឡង់ចាញ់បារាំង ៤-0 ក្នុងការប្រកួតជម្រុះ Euro ២០២៤ កាលពីខែមីនា កន្លងទៅ។ហូឡង់ដែលមិនបានឈ្នះះពានធំសោះគិតចាប់តាំងពីឆ្នាំ១៩៨៨បន្ទាប់ពីពួកគេឈ្នះពានទ្វីបអឺរ៉ុប ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ដោយរង់ចាំលទ្ធផល រវាងក្រុមអ៊ីតាលី ឬអេស្ប៉ាញដែលត្រូវប្រកួតគ្នានៅថ្ងៃព្រហស្បត្ត៍នេះដើម្បីរកក្រុមមួយទៅជួបក្រូអាតនៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យខាងមុខនេះ។
ប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



