
បរទេស៖ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Lionel Messi បានចេញមកបង្ហើបអំពីអនាគតរបស់ខ្លួនជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីននៅព្រឹត្តិការណ៍ FIFA World Cup 2026 ដែលនឹងធ្វើឡើងនៅប្រទេសអាមេរិក, ម៉ិកស៊ិក និង កាណាដា ដោយរូបគេបានអះអាងថា រូបគេមិនបានចូលរួមឡើយ។ Lionel Messi បាននិយាយប្រាប់ Titan Sport ថា៖ «ខ្ញុំមិនគិតថាខ្ញុំអាចលេងនៅ World Cup បន្ទាប់បានឡើយ ។ ខ្ញុំគិតថា វាជាលើកចុងក្រោយសម្រាប់ខ្ញុំហើយ [World Cup2022] ប៉ុន្តែខ្ញុំនឹងរង់ចាំមើលពេលនោះបន្តទៀត ប៉ុន្តែប្រហែលជាអត់ច្រើនជាង ខ្ញុំនឹងមិនទៅចូលរួម World Cup 2026 ទេ»។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



