
កីឡាករអាស៊ីដែលមានតម្លៃខ្ពស់ជាងគេគឺ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូរ៉េខាងត្បូងកីឡាករ Heung-min Son។ កីឡាករលេងនៅក្លឹបអង់គ្លេស Tottenham Hotspurរូបនេះមានតម្លៃខ្លួន ៧០លានអឺរ៉ូ។
បើយើងក្រឡេកមកមើលបញ្ជីកីឡាករអាស៊ីថ្លៃជាងគេទាំង ៥ ក្នុងនោះមានមកពីជប៉ុន និងកូរ៉េខាងត្បូងចំនួន ៤រូបទៅហើយ ចំណែកឯ ១រូបទៀតមកពីអ៊ីរ៉ង់។ ក្រុមជម្រើសទាំង ៣នេះសុទ្ធតែជាក្រុមបង្ហាញខ្លួនញឹកញាប់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
ខាងក្រោមនេះជាបញ្ជីកីឡាករអាស៊ីមានតម្លៃខ្ពស់ជាងគេទាំង ៥៖
១- ខ្សែប្រយុទ្ធស្លាបHeung-min Son (កូរ៉េខាងត្បូង/Tottenham Hotspur)៖ មានតម្លៃខ្លួន ៧០លានអឺរ៉ូ។
២- ខ្សែការពារMin-Jae Kim (កូរ៉េខាងត្បូង/Napoli)៖ មានតម្លៃខ្លួន ៣៥លានអឺរ៉ូ។
៣- ខ្សែបម្រើប្រយុទ្ធDaichi Kamada (ជប៉ុន/Eintratch Frankfurt)៖ មានតម្លៃខ្លួន ៣០លានអឺរ៉ូ។
៤- ខ្សែការពារស្លាបTakehiro Tomiyasu (ជប៉ុន/Arsenal)៖ មានតម្លៃខ្លួន២៥លានអឺរ៉ូ។
៥- ខ្សែប្រយុទ្ធMehdi Taremi (អ៊ីរ៉ង់/FC Porto)៖ មានតម្លៃខ្លួន ២០លានអឺរ៉ូ៕

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី Brighton។ផ្ទុយទៅវិញ Brighton […]
