
បរទេស៖ ប្រធានក្រុមសេណេហ្គាល់ Kalidou Koulibaly ដែលមានប្រាក់ឈ្នួល ២៩៥,០០០ ផោនក្នុងមួយសប្តាហ៍បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ ៣៣ លានផោនកាលពីឆ្នាំមុន ហើយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្រុមតោខៀវ ត្រូវបានរំពឹងថា នឹងចាកចេញពី Chelsea នេះបើយោងតាម Sky Sports ។ ទោះបីជាជាខ្សែការពារដ៏ល្អបំផុតមួយនៅក្នុង Serie A យ៉ាងណាក៏ដោយ Koulibaly គឺពុំបង្ហាញខ្លួនបានល្អឡើយនៅក្របខ័ណ្ឌ Premier League ដោយចាប់ផ្តើមបានត្រឹមតែ 20 ប្រកួតប៉ុណ្ណោះ។
កាលពីខែមុន កាសែត The Sun បានរាយការណ៍ថា កីឡាកររូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លឹប Chelsea ដោយ Juventus ចាប់អារម្មណ៍ក្នុងការនាំយក Koulibaly ត្រឡប់ទៅ Serie A វិញ ។ របាយការណ៍ផ្សេងទៀតបង្ហាញថា កីឡាកររូបនេះមិនចង់ចាកចេញពីក្លឹបទេ ហើយនឹងបន្តតស៊ូដើម្បីដណ្តើម កន្លែងរបស់គាត់នៅរដូវកាលក្រោយ។ យោងតាម Yahoo News បានអះអាងថា ក្លឹប Chelsea បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនកីឡាករ Koulibaly ក្នុងលក្ខខ័ណ្ឌខ្ចីជើង និងសាច់ប្រាក់ សម្រាប់នាំយកអ្នកចាំទី Andre Onana របស់ក្លឹប Inter ប្រសិនបើការដេញថ្លៃ 52 លានផោនរបស់ពួកគេសម្រាប់កីឡាករ Mike Maignan របស់ក្រុម Milan មិនត្រូវបានទទួលយកទេ។

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:


