
បរទេស៖ ប្រធានក្រុមជម្រើសជាតិថៃ កីឡាករ Chanathip Songkrasin ដែលមានរមាសនាមថា Messi Thai ត្រូវបានគេជឿជាកថា រូបគេបានខិតជិតក្នុងការបញ្ចប់ការផ្ទេរទៅកាន់លីគកំពូងថៃ BG Pathum United F.C. ក្រោយពីរូបគេពុំមានឱកាសបានបង្ហាញខ្លួនឲ្យក្រុម Kawasaki Frontale ឡើយ នៅរដូវកាលនេះ ។ នៅខែមករាឆ្នាំ 2022 Chanathip បានចូលរួមជាមួយ Kawasaki Frontale ជាមួយនឹងតម្លៃផ្ទេរប្រហែល 3.8 លានដុល្លារ ដែលបំបែកកំណត់ត្រា J.League សម្រាប់ការផ្ទេរក្នុងស្រុកខ្ពស់បំផុត។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរដូវកាលឆ្នាំ 2023 ដោយសារបញ្ហារបួស គាត់មិនអាចលេងបានទៀងទាត់ ហើយលេងបានតែ 2 ប្រកួតប៉ុណ្ណោះក្នុង J.League 1 ។

AFC Asian Cup 2019, Group A – Bahrain vs Thailand at Al Maktoum Stadium on 10.01.2019.

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]
