Close
Sponsor ads Featured-Image
Haaland ចង់បំបែកកំនត់ត្រា៣ ខណៈ Grealish ចង់បង្កើតប្រវត្តិសាស្រ្តនៅ UCL (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Jack Grealish ត្រៀមបំបែកកំនត់ត្រានៅក្របខណ្ឌ Champions League នៅ​ពេល Manchester City ប៉ះ Inter Milan ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​នៅ​កីឡដ្ឋាន Ataturk Olympic Stadium ក្នុង​ទីក្រុង Istanbul។ក្រុមមេឃខៀវមាន​មហិច្ឆតាចង់​ឈ្នះពានបី​​ជាប្រវត្តិសាស្ត្រក្នុង១រដូវកាល និងក្លាយជាក្រុមអង់គ្លេសដំបូងគេចាប់តាំងពីគូប្រជែងរួមទីក្រុង Man. United ធ្លាប់​ធ្វើបាន​កាលពី​រដូវកាល១៩៩៨-១៩៩៩ ដោយលើកពាន Premier League, FA Cup និង Champions League ក្នុងរដូវកាលតែមួយ។
Grealish celebrates Champions League win with F1 superstar |  FootballTransfers.com
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

កីឡាករតម្លៃខ្លួន១០០លានផោនដែលចូលរួមជាមួយMan.Cityកាលពីឆ្នាំ២០២១រូបនេះនិងក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលឈ្នះពាន៣ ក្នុង ១រដូវកាល។អតីតកាពីតែនក្រុម Aston Villa រកបាន៥គ្រាប់បាល់និង Assist ១១ដង ក្នុងការប្រកួតសរុបចំនួន ៤៩ដងនៅរដូវកាលនេះ​ក្នុងនោះបង្ហាញខ្លួនបាន១២ដង និង Assist ១ដង នៅក្របខ័ណ្ឌ Champions League របស់ Man City ។

ads

សម្រាប់ Erling Braut Haaland សម្លឹងចង់បំបែកកំណត់ត្រាស៊ុតបញ្ចូលទីក្នុងក្របខ័ណ្ឌ Champions League ដែលធ្លាប់ធ្វើបានដោយវីរបុរស Man.Utd លោក Ruud van Nistelrooy ដោយនៅពេលនេះរូបគេតាមស្មើកំនត់ត្រាស៊ុតបញ្ចូលទី១២គ្រាប់ក្នុងមួយរដូវកាល របស់អតីត ខ្សែប្រយុទ្ធហូឡង់រូបនេះហើយ។មួយវិញទៀត Haaland និងអាចក្លាយជាកីឡាករអន្តរជាតិន័រវេលើកដំបូង បន្ទាប់ពីលោក Ole Gunnar Solskjaer ដែលធ្លាប់ស៊ុតបញ្ចូលទីវគ្គផ្តាច់ព្រ័ត្រពេលនៅរដូវកាល១៩៩៨-១៩៩៩ ផងដែរ។
វីដេអូ:

ប្រភព:sportsmole

អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930