
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ហើយ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិបង់ក្លាដែស នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សការហ្វឹកហាត់ថ្ងៃដំបូងនេះ ធ្វើឡើងនៅទីលានហ្វឹកហាត់របស់ក្លិបព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Felix Dalmas នាល្ងាចថ្ងៃទី០៨ ខែមិថុនា ដោយលោកផ្ដោតលើការកសាងមូលដ្ឋានគ្រឹះជាថ្មី បន្ថែមលើអ្វីដែលលោកធ្លាប់ដឹកនាំ ក៏ដូចជាការដឹកនាំរបស់គ្រូបង្វឹកចាស់កាលពីពេលកន្លងទៅ។
លោក Felix បានបញ្ជាក់ថា «បន្ទាប់ពីការជជែងគ្នា ដើម្បីយល់ពីគ្នាបន្ថែម លោកបានណែនាំ និងចង់កសាងមូលដ្ឋានគ្រឹះ ដូចជាកល្បិច តាក់ទិច និងយុទ្ធសាស្ដ្រថ្មីសម្រាប់ក្រុម។ លោកថា អ្វីដែលយើងអាចធ្វើបាន គឺយើងចង់ធ្វើឲ្យប្រសើរជាងមុន។ អ៊ីចឹងយើងនឹងបន្ដធ្វើអ្វីដែលល្អ ជាមួយគ្រូបង្វឹកចាស់ ហើយយើងបន្ថែមអ្វីដែលថ្មី ដើម្បីក្រុមយើងកាន់តែរីកចម្រើន»។
សូមបញ្ជាក់ថា លោក Felix Dalmas បានកោះហៅកីឡាករ ៣០នាក់ មកប្រមូលផ្ដុំហ្វឹកហាត់ សម្រាប់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិទល់នឹងក្រុមភ្ញៀវបង់ក្លាដែស នារាត្រីថ្ងៃទី១៥ ខែមិថុនាខាងមុខ ដែលជាការប្រកួតដំបូង ក្រោយការត្រឡប់មកដឹកនាំក្រុមគោព្រៃកម្ពុជាឡើងវិញ បន្ទាប់ពីគ្រូបង្វឹកអាហ្សង់ទីនរូបនេះ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីចន្លោះឆ្នាំ២០១៨-២០២០ កន្លងទៅ៕

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



