បន្ទាប់ពី Leo Messi បានសម្រេចចិត្តផ្លាស់ទៅលេងនៅលីកកំពូលអាមេរិកជាមួយក្លឹប Inter Miami ដោយបដិសេធវិលត្រលប់ទៅកាន់ក្លឹបយក្សកាតាឡាន់ Barcelona ផ្ទុយទៅវិញមិត្តរួមក្រុមដ៍ជិតស្និទ Neymar បែរជាមានបំណងចង់វិលត្រលប់ទៅកាន់អតីតក្លឹប Barcelona របស់ខ្លួនវិញបន្ទាប់ពីដឹងថារៀមច្បងរបស់ខ្លួនបានសម្រេចចាកចេញពី PSG ក្រោយចំណាយពេលលេងរួមគ្នា២រដូវកាលនៅទីនោះ ។
សម្រាប់ក្រុមលោក Xavi បច្ចុប្បន្នពួកគេកំពុងតែស្វែងរកកីឡាករមកជំនួស Dembele, Raphinha និង Lewandowski នៅពេលខាងមុខ ស្របពេលបច្ចុប្បន្នក្រុមត្រូវការ ខ្សែបម្រើមួយរូប ដើម្បីជំនួសកន្លែង Sergio Busquets ខណៈកីឡាកររូបនោះក៏អាចលេងតួនាទីនៅតំប ន់បម្រើស្លាបផងដែរ ពីព្រោះតែបច្ចុប្បន្នគ្រូបង្វឹកអេស្បាញមិនមានការជឿជាក់លើទម្រង់លេងមិនមុតស្រួចរបស់ Ferran Torres និង Ansu Fati នោះឡើយ ។ សម្រាប់កីឡាករប្រេស៊ីល Neymar មានកុងត្រាជាមួយ PSG រហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែទាំងក្រុមប្រឹក្សាភិបាល និងអ្នកគាំទ្រចង់ឃើញ Neymar ចាកចេញពីកីឡាដ្ឋាន Parc des Princes មុនកុងត្រាបញ្ចប់ដោយសារតែពួកគេធុញទ្រាន់នឹងរបួសរបស់គាត់ និង ប្រាក់ខែដ៏ច្រើនរបស់កីឡាកររូបនេះ។
ប្រភព:Besoccer
Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Heerenveen នៅលីកលំដាប់កំពូលរបស់ប្រទេសហូឡង់ ជាផ្លូវការណ៏ជាមួយការចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ខណៈអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United និង Arsenal និងចូលមកដឹកនាំក្រុមឈុតធំជាលើកដំបូងក្នុងអាជីព ។ពោលគឺបន្ទាប់ពីកីឡាករវ័យ ៤០ ឆ្នាំរូបនេះបានចូលនិវត្តន៏នៅឆ្នាំ ២០១៩ ក្រោយត្រលប់មកចូលរួមជាមួយអតីតក្លឹបថ្នាលកុមារភាពគឺ Feyenoord និងបន្តដឹកនាំពួកគេក្នុងនាមជំនួយការគ្រូបង្វឹក និង U១៦,១៧ និង ១៩ មុនពេលខ្សែប្រយុទ្ធក្រុមបិសាចទឹកក្រូចហូឡង់សម្រេចចិត្តទៅដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ១៨ ឆ្នាំនិងចូលកាន់តំណែងដំបូងរបស់គាត់ជាអ្នកចាត់ការនៅក្លឹប Eredivisie Heerenveen ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Arsenal ត្រូវផ្តួល Everton ជាដាច់ខាតដើម្បីក្តីសង្ឃឹមគ្រងជើងឯក EPL សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែប្រយុទ្ធជួរមុខមានជំនាញប្រើប្រាស់ជើងឆ្វេងបានល្អបំផុតរូបនេះបាននិយាយថា “ខ្ញុំចង់បន្តការអភិវឌ្ឍរបស់ខ្ញុំ ហើយតួនាទីជាគ្រូបង្វឹកសមស្របនឹងគោលដៅនោះ។ ដូច្នេះហើយ ខ្ញុំរីករាយនឹងឱកាសដែល Heerenveen ផ្តល់ជូនខ្ញុំ។ ប្រភព:Metro Van Persie (Arsenal) Van […]