
បរទេស៖ LIONEL Messi បានចេញមកបញ្ជាក់អំពីមូលហេតុនានាដែលរូបគេមិនយល់ព្រមផ្ទេរទៅកាន់ក្លឹប Barcelona សារជាថ្មី។ Messi បានសម្ភាហ៍ជាមួយ mundodeportivo៖ «ខ្ញុំពិតជាចង់ត្រលប់ទៅ Barça វិញ ខ្ញុំមានសុបិននោះ។ ប៉ុន្តែបន្ទាប់ពីអ្វីដែលបានកើតឡើងកាលពីពីរឆ្នាំមុន ខ្ញុំមិនចង់ស្ថិតក្នុងស្ថានភាពដដែលនេះទៀតទេ ដោយទុកអនាគតរបស់ខ្ញុំនៅក្នុងដៃអ្នកដ៏ទៃ… ខ្ញុំចង់សម្រេចចិត្តដោយខ្លួនឯង ដោយគិតពីខ្ញុំ និងគ្រួសាររបស់ខ្ញុំ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សខ្ញុំបានលឺរបាយការណ៍របស់ La Liga ផ្តល់ភ្លើងខៀវ ប៉ុន្តែការពិតគឺថា អ្វីៗជាច្រើននៅតែបាត់ ដើម្បីធ្វើឱ្យការវិលត្រឡប់របស់ខ្ញុំទៅកាន់ Barça កើតឡើង។ ខ្ញុំមិនចង់ទទួលខុសត្រូវចំពោះពួកគេក្នុងការលក់កីឡាករ ឬកាត់ប្រាក់ខែទេ។ ខ្ញុំនឿយហត់។ លុយមិនដែលមានបញ្ហាជាមួយខ្ញុំទេ។ យើងមិនបានពិភាក្សារឿងកុងត្រាជាមួយ Barcelona ផង! ពួកគេបានផ្ញើសំណើមកខ្ញុំ ប៉ុន្តែមិនដែលជាសំណើជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខាឡើយ។
យើងមិនដែលចរចាប្រាក់ខែរបស់ខ្ញុំទេ។ វាមិនមែនជារឿងលុយទេ បើមិនដូច្នេះទេ ខ្ញុំនឹងទៅចូលរួមជាមួយអារ៉ាប៊ីសាអូឌីត។ខ្ញុំប្រាកដថាមានមនុស្សក្នុងក្លឹបដែលមិនចង់ឱ្យខ្ញុំត្រឡប់ទៅ Barça វិញដោយគិតថាអវិជ្ជមានសម្រាប់ក្លឹប។ ខ្ញុំបានទទួលការដេញថ្លៃពីក្លឹបនៅអឺរ៉ុបផ្សេងទៀត ប៉ុន្តែខ្ញុំមិនបានពិចារណាលើសំណើទាំងនោះទេ ព្រោះគំនិតតែមួយគត់របស់ខ្ញុំគឺចង់ចូលរួមជាមួយ Barcelona នៅអឺរ៉ុប។ ខ្ញុំចង់នៅជិត Barcelona ។ ខ្ញុំនឹងរស់នៅ Barcelona ម្ដងទៀត វាបានសម្រេចចិត្តរួចហើយ។ ខ្ញុំសង្ឃឹមថានឹងជួយក្លឹបនៅថ្ងៃណាមួយ ព្រោះវាជាក្លឹបដែលខ្ញុំស្រលាញ់។»

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



