Close
Sponsor ads Featured-Image
Benzema រៀបចំពិធីលាគ្នានៅក្លិប Real Madrid ដែលមានការចូលរួមត្រឹមតែកីឡាករ, គ្រួសារ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ
ទំហំអក្សរ
តូច
ធំ

(ម៉ាទ្រីដ)៖ ម្ចាស់ពានរង្វាន់រដូវកាលមុន Ballon d’Or កីឡាករ Karim Benzema បានលើកឡើងថា ពិធីលាគ្នានៅក្លិប Real Madrid បានធ្វើឡើងលក្ខណៈតូច ជាកម្មវិធីឯកជន មិនមានការចូលរួមពីសំណាក់អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយនោះទេ នាថ្ងៃអង្គារ បន្ទាប់ពីបានរួមរស់ជាមួយក្លិប ដែលលេងនៅលីគ La Liga នេះ អស់រយៈពេល ១៤ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

កីឡាករសញ្ជាតិបារាំង វ័យ ៣៥ឆ្នាំរូបនេះ នឹងចាកចេញនៅពេលចប់រដូវកាលនេះ ហើយគ្រោងនឹងផ្លាស់ទៅលេងនៅក្លិប Al Ittihad របស់អារ៉ាប៊ីសាអូឌីត ជាមួយនឹងការចុះកិច្ចសន្យា ២ឆ្នាំ ដែលប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយថា មានតម្លៃជាង១០០លានអឺរ៉ូ (១០៦.៩៣លានដុល្លារ)។

មិនមានការសម្រក់ទឹកភ្នែកនោះទេ នៅក្នុងពិធីលាគ្នា ដែលធ្វើឡើងមិនដល់ ២០នាទីនោះ ហើយកម្មវិធីមានការចូលរួមត្រឹមតែកីឡាករ, គ្រួសារ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។

ដោយបានចូលរួមក្លិប Real ក្នុងឆ្នាំ២០០៩ ផ្លាស់មកពីក្លិប Olympique Lyonnais,​ Benzema បានក្លាយជាកីឡាករសំខាន់ ក្នុងតួនាទីប្រយុទ្ធរបស់ក្លិប និងជាកីឡាករ ដែលមុតស្រួច ក្នុងការរកគ្រាប់បាល់ បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ទៅលេងឲ្យក្លិប Juventus ក្នុងឆ្នាំ២០១៨។

Benzema រកបាន ៣៥៤គ្រាប់ សម្រាប់ Real ឈរនៅចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីកីឡាកររកគ្រាប់បាល់គ្រប់ពេលរបស់ក្លិប ឈរនៅពីក្រោយកីឡាករ Ronaldo៕

អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930