
វីរបុរសក្រុមអធិរាជស Real Madrid លោក Sergio Ramos បានផ្ញើសារដាស់តឿនសម្រាប់ខ្សែខ្សែប្រយុទ្ធកណ្តាល Harry Kane ជុំវិញការផ្ទេរដ៏មានសក្តានុពលរបស់កីឡាករក្រុមមាន់ខ្នាយមាស Tottenham រូបនេះទោកាន់ទឹកដី Santiago Bernabeu មុនពេលរដូវកាលថ្មីចាប់ផ្តើម។Ramos ដែលធ្លាប់ឈ្នះពានធំៗចំនួន១៦ជាមួយ Real Madrid បានផ្តល់ដំបូន្មានដល់ Kane យ៉ាងដូច្នេះថាៈ ខ្ញុំគិតថាគាត់ជាកីឡាករដ៍មានទេពកោ សល្យ ដូច្នេគាត់មិនគួរបដិសេធឪកាសផ្លាស់ទៅលេងអោយពួកគេនោះទេក្នុងដំណាក់កាលនេះ។
កាពីតែនក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានក្លាយជាគោលដៅអាទិភាពសម្រាប់ក្រុមជើងឯកទ្វីបអឺរ៉ុប ១៤សម័យ ក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធជើងចាស់់ Karim Benzema ដែលបានសម្រេចចិត្តចាកចេញពីក្លឹបក្រោយកុងត្រារបស់ខ្លួនឈានដល់ទីបញ្ចប់។សម្រាប់ Kane វ័យ ២៩ ឆ្នាំនៅតែបង្ហាញទម្រង់លេងបានល្អដោយរកបាន២៩គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ Spurs ក្នុងរដូវកាលនេះ ខណៈក្រុមត្រារបស់ខ្លួននឹងផុតកំណត់នៅរយៈពេល១២ខែចុងក្រោយនេះ។
ទោះយ៉ាងណាប្រធានក្លឹបលោក Daniel Levy មិនមានចេតនាលក់ខ្សែប្រយុទ្ធឆ្នើមរូបនេះនៅក្នុងតម្លៃដែលពួកគេធ្លាប់បដិសេធ Man.City កន្លងមក គឺមិនតិចជាង១០០លានផោននោះឡើយ។
ប្រភព:sportbrief
វីដេអូ Kane ២០២២-២០២៣

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



