Close
Featured-Image
Celta Vigo បន្តនៅ La Liga ក្រោយផ្តល់រសជាតិអោយ Barcelona ចាញ់លើកទី៣ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Gabri Veiga រកបានពីរគ្រាប់ជួយអោយម្ចាស់ផ្ទះ Celta Vigo ផ្តួលក្រុមជើងឯក Barcelona ដើម្បីធានាបាននូវវត្តមានលេងនៅរដូវកាលទី ១២ ជាប់ៗ​គ្នាក្នុងក្របខណ្ឌ La Liga បន្ទាប់ពីពួកគេមានគម្លាតត្រឺមតែ១ពិន្ទុពីតំបន់កាន់ចោលនៅថ្ងៃបិទបញ្ចប់រដូវកាល។ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ansu Fati វ័យ ២០ ឆ្នាំមានឪកាសវាយបកតាមពីក្រោយបាន១គ្រាប់វិញដោយការតែតបាល់ចុងម៉ោង ប៉ុន្តែ Celta Vigo នៅតែរក្សាលទ្ធផលនាំមុខរហូតបញ្ចប់ការប្រកួតនិងបញ្ចប់រដូវកាលដោយឈរនៅលេខរៀងទី១៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រុម Real Valladolid ត្រូវបានកាត់ចោល បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 នៅលើទឹកដីក្រុម Getafe ឃើញថាពួកគេស្ថិតក្នុងក្រុម បាត​តារាង​ទាំងបី។មានន័យថា Valladolid​ទើប​តែ​ត្រូវ​បាន​គេ​លើក​ឡើង​កាល​ពី​រដូវ​កាល​មុន ​ឥឡូវ​នឹង​វិល​ទៅ​កាន់​ក្រប​ខ័ណ្ឌ​ទី​ពីរ​របស់​អេស្ប៉ាញ​វិញ​ជាមួយ​នឹង Espanyol និង Elche។ការបរាជ័យរបស់ Barcelona មានន័យថាពួកគេបានចាញ់បីប្រកួតក្នុងចំណោមបួន​ប្រកួតរបស់ពួក​គេចាប់​តាំងពី​បានផ្តួលក្រុម Espanyol ដើម្បីលើកពានលីគដំបូងរបស់ពួកគេលើកដំបូងគិតចាប់តាំងពិរដូវកាល២០១៨-២០១៩ ។
ប្រភព:BBC
វីដេអូ

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930