
ព័ត៌មានផ្លូវការបរទេស៖ កីឡាករ Eden Hazard នឹងចាកចេញពីក្លឹបអធិរាជស Real Madrid នៅចុងបញ្ចប់នារដូវកាលនេះ បន្ទាប់ពីមានការយល់ព្រមបញ្ចប់កិច្ចសន្យារបស់ខ្លួនតាំងពីមួយឆ្នាំមុន។ កីឡាករខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ បានស៊ូទ្រាំនឹងពេលវេលាដ៏លំបាក នៅឯកីឡដ្ឋាន Santiago Bernabeu ចាប់តាំងពីការផ្ទេរពីក្រុមតោខៀវ Chelsea កាលពីអំឡុងឆ្នាំ ២០១៩។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សសេចក្តីថ្លែងការណ៍របស់ក្លឹបអធិរាជស បានអះអាងថា «ក្លឹបបាល់ទាត់ Real Madrid និង Eden Hazard បានឈានដល់កិច្ចព្រមព្រៀងមួយដែលកីឡាករនឹងចាកចេញពីក្លឹបនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣» «កីឡាករ Eden Hazard បានក្លាយជាផ្នែកមួយនៃក្លឹបរបស់យើងអស់រយៈពេល ៤ រដូវកាលមកហើយ ក្នុងអំឡុងពេលនោះគាត់បានឈ្នះ ៨ ពានរង្វាន់ដូចជា: European Cup ១, Club World Cup ១, European Super Cup ១ ដង, ពានរង្វាន់លីគ LaLiga ២ ដង, Copa del Rey ១ ដង និង Spanish Super Cups ២ » «Real Madrid ចង់បង្ហាញពីក្តីស្រលាញ់ចំពោះ Eden Hazard ហើយយើងសូមជូនពរគាត់ និងក្រុមគ្រួសាររបស់គាត់ឱ្យជួបតែសំណាងល្អបន្ទាប់នៃអាជីពរបស់គាត់»៕

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



