
កម្ពុជា៖ លោក Akihiro Kato ម្ចាស់ក្លឹបលីកកំពូលកម្ពុជា Cambodia Premier League កំពុងមានការភ័យព្រួយថា ក្លឹបរបស់ខ្លួនអាចនឹងដើរតាមកន្លងរបស់ក្លឹបគូប្រជែងរបស់ខ្លួនគឺ Soltilo Angkor ក្រោយក្លឹបមួយនេះបានប្រកាសរំសាយជាសាធារណៈកាលពីថ្ងៃទី០១ខែមិថុនាឆ្នាំ២០២៣ ម្សិលមិញនេះ ហើយលោកបានស្នើរសុំឲ្យមានការបន្ធូរបន្ថយពន្ធសម្រាប់ក្លឹបអាជីពផងដែរ។
លោក Akihiro Kato បាននិយាយថា៖ «ខ្ញុំមិនខិកសោកស្តាយក្រោយឮដំណឹងមួយនេះ។ ពួកយើងជាដៃគូប្រកួតប្រជែងដ៏ល្អនៅខេត្តសៀមរាប។ មានក្លឹបជាច្រើនបានរំសាយដោយសារតែបញ្ហាហិរញ្ញវត្ថុ។ ខ្ញុំយល់ ដែលថាបាល់ទាត់កម្ពុជាបច្ចុប្បន្នមិនទាន់មានលំនឹង។ ជាក់ស្តែងខ្ញុំពិតជាខ្វាយខ្វល់អំពី Tiger ដែលអាចមានជោគវាស្នាដូចគ្នា ឬក៏ខុសគ្នា … ប៉ុន្តែខ្ញុំតែងតែចង់ចាំអ្នកគាំទ្រជានិច្ច។ ដូច្នេះខ្ញុំនឹងបន្តតស៊ូបន្តទៀត ។ ខ្ញុំព្យាយាមធ្វើឲ្យក្លឹបខ្ញុំមានការទាក់ទាញ ដើម្បីឲ្យអ្នកគាំទ្រមកទិញសំបុទ្រទស្សនា នៅកីឡដ្ឋាន។ ខ្ញុំសង្ឃឹមថា នឹងមានការពិចារណាលើកលែងពន្ធសម្រាប់ក្លឹបបាល់ទាត់អាជីព ដែលវានឹងបង្កើតជាទម្លាប់ដ៏មានតម្លៃ និងសហគមន៍ដ៏ល្អ»។

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]


