វគ្គផ្តាច់ព្រ័ត្រ ណាហ្គា ប៉ះភ្នំពេញក្រោន ដណ្តើមពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣

Published 3 years ago
743 Views
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ ការប្រកួតដណ្តើមជើងឯកពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយនាចុងសប្តាហ៍នេះ ដោយមានណាហ្គា ប៉ះភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹកដីនៃកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦៖៣០ល្ងាច។ គួររំលឹកថា ណាហ្គាកាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានយកឈ្នះក្រុមវិសាខា ក្រោយប្រកួត ២ជើង ដោយជើងទី១ ឈ្នះ ១ទល់០​ និងជើងទី២ លេងស្មើគ្នា ១ទល់១​ ដោយចំណេញ ១គ្រាប់ ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រតែម្តង។ ចំណែកឯគូប្រជែងក្រោនវិញ កាលវគ្គ ៤ក្រុមចុងក្រោយ បានយកឈ្នះគិរីវង់សុខសែនជ័យ ទាំង ២ជើង ដោយជើងទី១ ឈ្នះ៣ទល់០ និងជើងទី២ ៣ទល់០​ ត្រូវឡើងវគ្គផ្តាច់ព្រ័ត្រជួបណាហ្គា ដើម្បីដណ្តើមពានចុងសប្តាហ៍នេះ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Related Articles
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930