(ម៉ៃអាម៉ី)៖ ក្លិបដែលលេងនៅលីគកំពូលអាមេរិក Major League Soccer គឺ Inter Miami ដោយមានលោក David Beckham ជាម្ចាស់ផងនោះ បានសម្រេចបញ្ចប់តួនាទីគ្រូបង្វឹក លោក Phil Neville ជាផ្លូវការហើយ ក្រោយដឹកនាំលេងចាញ់ ១០ប្រកួត ក្នុងចំណោម ១៣លើកចុងក្រោយនេះ។ តាមរយៈការបរាជ័យក្នុងដី ១ទល់នឹង០ ក្រោមថ្វីជើងរបស់ New York Red Bulls កាលពីថ្ងៃពុធនោះ គឺជាការបរាជ័យលើកទី១០ នៃចំណោម ១៣ប្រកួតក្នុងលីគរបស់ពួកគេ ដែលធ្វើឲ្យក្រុមទើបបង្កើតបាន ៣រដូវកាលមួយនេះ ស្ថិតនៅបាតតារាងប្រចាំតំបន់ Easter Conference ផងដែរ ក្រោយឆ្លងកាត់ ១៥ប្រកួតកន្លងមក។ នៅចាំបានថា បុរសសញ្ជាតិអង់គ្លេស វ័យ ៤៦ឆ្នាំ Neville ត្រូវបានតែងតាំងឲ្យដឹកនាំ Miami ក្នុងខែមករា ឆ្នាំ២០២១ ដែលបានជួយក្លិបនេះ ឈានដល់វគ្គជម្រុះ MLS Cup នាឆ្នាំ២០២២ ផងដែរ។
លោក David Beckham ដែលជាម្ចាស់ក្លិបផងនោះបានថ្លែងប្រាប់ BBC ថា «ពេលខ្លះស្ថិតក្នុងកាលៈទេសៈបែបនេះ យើងត្រូវតែធ្វើការសម្រេចចិត្តឲ្យបានខ្ពស់ ស្របពេលដែលវាដល់ពេលត្រូវការផ្លាស់ប្តូរដែរ។ ខ្លួនខ្ញុំផ្ទាល់ ពិតជាអរគុណដល់លោក Neville ខ្លាំងណាស់ ដែលខិតខំបំពេញការងារកន្លងមក»។
ទន្ទឹមគ្នានោះដែរ គ្រូជំនួយរបស់លោក Neville គឺលោក Jason Kreis ក៏បានលាឈប់ផងដែរ ស្របពេលលោក Javier Morales គ្រូជំនួយដូចគ្នា ចូលដឹកនាំក្រុមបណ្តោះអាសន្នវិញ មុនជំនួបទល់នឹងម្ចាស់ផ្ទះ DC United ដោយមាន Wayne Rooney កំពុងដឹកនាំ៕
ក្រុមកំពូលតារាង La Liga គឺអ្នកមានបុណ្យ Barcelona មានបំណងចង់ស្វែងរកជ័យជំនះឡើងវិញក្រោយរងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមុនពេលប្រកួតព្រឹត្តិការណ៍ Uefa Nation league កាលពីខែវិច្ឆិកានេះខណៈពួកគេនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Celta Vigo នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យវេលាម៉ោង៣ ទាបភ្លឺ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Barcelona អាចស្តារមុខមាត់ឡើងវិញបានទេពេលធ្វើធ្វើដំណើរទៅផ្ទះ Celta Vigo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Barcelona បានចាញ់ Real Sociedad ១-0 សម្រាប់ការប្រកួតចុងក្រោយបង្អស់នៅLa Liga ប៉ុន្តែពួកគេនៅមាន ៦ ពិន្ទុនាំមុខលើក្រុមលេខ ២ Real Madrid ខណៈ Celta ខណៈពេលដែល Celta ស្មើ ២-២ ជាមួយ Real Betis ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅលើកំពូលរបស់អេស្ប៉ាញ។ ៦ប្រកួតចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី១ ខណៈ Celta Vigo ឈ្នះ២ស្មើ២និងចាញ់១ឈរនៅលេខរៀងទី១១។ […]