Close
Sponsor ads Featured-Image
អត្ថប្រយោជន៍ដ៏អស្ចារ្យ ៧យ៉ាងពីការហាត់ Yoga
ទំហំអក្សរ
តូច
ធំ

អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ មនុស្សបានអនុវត្តហាត់ការយូហ្គាដើម្បីភ្ជាប់ទំនាក់ទំនងរវាងចិត្ត រាងកាយ និងព្រលឹង។ លើសពីការបន្ធូរអារម្មណ៍ វាជួយបង្កើនចលនាឈាមរត់ និងជំនួយសាច់ដុំនិងសន្លាក់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

ទាំងនេះជាហេតុផលថ្មីដែលមិននឹកស្មានចំនួន ៧យ៉ាងពីការហាត់យូហ្គា៖

១. ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត

មិនមែនជារឿងអាថ៌កំបាំងទេ ដែលមនុស្សប្រើយូហ្គាដើម្បីលើកកម្ពស់សុខភាពរាងកាយ។ មិនតែប៉ុណ្ណោះយូហ្គាត្រូវបានគេទទួលស្គាល់ថា មានឥទ្ធិពលដ៏អស្ចារ្យដល់ផ្លូវចិត្តផងដែរ។ ការសិក្សាពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Duke បានរកឃើញថា យូហ្គាអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលរស់នៅជាមួយជំងឺធ្លាក់ទឹកចិត្ត ជំងឺវិកលចរឹក និងស្ថានភាពវិកលចរឹកដទៃទៀត។ ការហាត់យូហ្គាជាប្រចាំអាចបង្កើនឱ្យមានកម្រិត Serotonin ខ្ពស់ជាអរម៉ូនសុភមង្គល ដែលធ្វើឲ្យអារម្មណ៍ប្រសើរឡើងនិងប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។

២. គេងលក់ស្រួល

អ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រ Harvard បានរកឃើញថា ការអនុវត្តយូហ្គាប្រចាំថ្ងៃអាចបន្ធូរអារម្មណ៍ឲ្យស្រស់ថ្លា ធ្វើឲ្យគេងលក់ស្រួល ពិសេសអ្នកដែលមានជំងឺគេងមិនលក់រ៉ាំរ៉ៃ។ ពេលដែលបានហាត់យូហ្គា នឹងធ្វើឱ្យគេងលក់ដោយស្វ័យប្រវត្តិ និងជួយបង្កើតទម្លាប់គេងទៀងទាត់។ ការបញ្ចូលលំហាត់ដកដង្ហើម២-៣ដងក្នុងពេលហាត់យូហ្គា អាចបំបាត់ភាពច្របូកច្របល់នៃគំនិតដើម្បីជំរុញឱ្យការគេងកាន់តែប្រសើរ។

៣. ជំនួយសុខភាពបេះដូង

យូហ្គាអាចជួយកាត់បន្ថយកត្តាហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួន ជាពិសេសជំងឺបេះដូង។ សមាគមបេះដូងរបស់អាមេរិកបានថ្លែងថា សកម្មភាពរាងកាយ ១៥០ នាទីក្នុងមួយសប្តាហ៍ នៃការធ្វើលំហាត់ប្រាណយូហ្គាកម្រិតមធ្យម គឺជាទម្រង់នៃការហាត់ប្រាណដែលមានសុខភាពល្អ ដើម្បីពង្រឹងសុខភាពបេះដូង។

៤. កាត់បន្ថយជំងឺប្រកាំង

ការស្រាវជ្រាវពីមជ្ឈមណ្ឌលជាតិព័ត៌មានជីវបច្ចេកវិទ្យាបានបង្ហាញថា អ្នកដែលមានជំងឺឈឺក្បាលប្រកាំងតិចជាងមុន និងកាត់បន្ថយការឈឺចាប់បន្ទាប់ពីហាត់យូហ្គាបានរយៈពេល ៣ ខែ។ វាត្រូវបានគេអះអាងថា អាចជួយបញ្ចេញភាពតានតឹងនៃរោគសញ្ញាឈឺក្បាល និងប្រកាំង។

៥. ជួយឲ្យជំងឺហឺតធូរស្រាល

យោងតាម មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ បានឲ្យដឹងថា ជនជាតិអាមេរិកាំងជិត ១៩ លាននាក់ដែលមានជំងឺហឺត និងដកដង្ហើមខ្លីៗដែលត្រូវបានគេហៅថាជា ជំងឺផ្លូវដង្ហើម។ ការហាត់យូហ្គា ជួយសម្រួលរោគសញ្ញានេះឲ្យធូរស្បើយ និងដើម្បីបង្កើនលំហូរខ្យល់ដកដង្ហើមបានស្រួល។ ការសិក្សាឆ្នាំ ២០១២ បានរកឃើញថា ការហ្វឹកហាត់យូហ្គាក្នុងរយៈពេល ១០ សប្តាហ៍ធ្វើឲ្យស្ត្រីធូរស្រាលពីជំងឺហឺតស្រាលនិងមធ្យម។

៦. ជួយជំងឺរលាកសន្លាក់

លំហាត់ប្រាណរាងកាយទៀងទាត់ គឺជាផ្នែកសំខាន់មួយនៃការព្យាបាលប្រកបដោយប្រសិទ្ធភាពនៃជំងឺរលាកសន្លាក់ឆ្អឹង និងរលាកសន្លាក់រ៉ាំរ៉ៃ។ ចលនាទន់ភ្លន់នៃយូហ្គាជួយបង្កើនភាពបត់បែនរាងកាយបានប្រសើរ និងបង្វឹកភាពស៊ាំនៃសាច់ដុំ។

៧. ជួយព្យាបាលការឈឺឆ្អឹងខ្នង

ការសិក្សាជាច្រើនចង្អុលបង្ហាញថា យូហ្គាជាជម្រើសមួយដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលការឈឺឆ្អឹងខ្នង។ នៅក្នុងការសិក្សាដែលចេញផ្សាយដោយ Annals of Internal Medicine និយាយថា អ្នកដែលមានអាការៈឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ នឹងមានភាពប្រសើរឡើងវិញបន្ទាប់ពី២-៣ខែនៃការហាត់យូហ្គាទៀងទាត់។ ទោះបីង្នកខ្លះមិនឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ យូហ្គាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការកែលម្អរការបត់បែនឆ្អឹងខ្នងនិងការពារការរងរបួសខ្នងផងដែរ ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ខ្សែការពារឆ្នើម Barcelona សម្លឹងចង់វិលត្រលប់មកក្លឹបចាស់វិញ (មាន១វីដេអូ)
featured image

ខ្សែការពារស្លាបសញ្ជាតិព័រទុយហ្គាល់ដែលបច្ចុប្បន្នលេងនៅក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal កំពុងមានទំនាក់ទំនងដោយផ្ទាល់ជាមួយលោក Joan Laporta ប្រធានក្លឹប និងនាយកផ្នែកកីឡាលោក Deco ដោយបង្ហាញពីបំណងចង់ចូលរួមជាមួយក្លឹបយក្សកាតាឡាន់ ម្តងទៀតនៅរដូវក្តៅនេះ។ កីឡាករអន្តរជាតិព័រទុយហ្គាល់នឹងក្លាយជាសមាជិកទីបួនសម្រាប់ក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Hansi Flick បន្ទាប់ពី Joan Garcia បានចូលរួមពី Espanyol និង Roony Bardghji ត្រៀមផ្លាស់ពី Copenhagen ព្រមទាំង Nico Williams ត្រៀមផ្លាស់ពីពីAt.Bilbao ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែការពារឆ្នើម Barcelona សម្លឹងចង់វិលត្រលប់មកក្លឹបចាស់វិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Cancelo ធ្លាប់បានបង្ហាញសមត្ថភាពលេចធ្លោអំឡុងពេលខ្ចីជើងនៅ Barcelona ក្នុងរដូវកាល ២០២៣-២០២៤ ដែលធ្វើអោយរូបគេមានទំនាក់ទំនង និង មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយក្លឹប។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះអំលុងពេលព្រឹត្តិការណ៍ Club World Cup ដោយបើកចំហថា : […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930