Close
ads Featured-Image
Real Madrid ពិចារណាលើបេក្ខភាពខ្សែប្រយុទ្ធ៥រូបមកជំនួសតំណែង Karim Benzema
ទំហំអក្សរ
តូច
ធំ

ខណៈ​មានវ័យជ្រេចូល៣៥ឆ្នាំទៅហើយក្តី ប៉ុន្តែBenzema នៅតែបង្ហាញទម្រង់លេងបានល្អសម្រាប់ក្រុមទោះបីជារដូវកាលនេះ Real Madrid ទទួលបានពានត្រឹមតែ១ក៍ដោយ។ ទោះយ៉ាងណាក្រុមជើងឯក Champion League ១៤សម័យ​ នៅតែមានចេតនាចង់បានកីឡាករ​មកជំនួសតំណែង​ខ្សែប្រយុទ្ធអន្តរជាតិបារំងរូបនេះនៅរដូវកាលថ្មី។ ខាងក្រោមនេះជាកីឡាករ៥រូបដែលក្រុមកំពុង ពិចារណាដើម្បីនាំយកមករួមក្រុមៈ
១.Harry Kane
ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​អង់គ្លេស​គឺស្ថិតក្នុងការតាមដានពីសំណាក់គ្រូបង្វឹកលោកCarlo Ancelotti។ទោះបីជាកិច្ចសន្យា​បច្ចុប្បន្ន​​ របស់ Kane ជាមួយ Tottenham Hotspur នឹងផុតកំណត់នៅឆ្នាំក្រោយក៏ដោយ ប៉ុន្តែឪកាសក្នុងការនាំយកគាត់មកកាន់ Bernabeu នៅរដូវក្តៅ​នេះនៅ​តែ អាចកើតឡើងបាន។

២.Roberto Firmino
ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះបច្ចុប្បន្នមិនមានក្លឹបលេង( Free Transfer) ដូច្នេះ Real Madrid អាចពិចារណាលើសំណើរផ្ទេរកីឡាករ ដ៍មាន បទពិសោធន៍វ័យ៣១ឆ្នាំរូបនេះមករួមក្រុមបាន។

៣.Victor Osimhen
ខ្សែប្រយុទ្ធនីហ្សេរីយ៉ាត្រូវបានគេមើលឃើញថាជាជម្រើសជំនួស Harry Kane ទោះជាយ៉ាងណាក៏ដោយ មានអារម្មណ៏ថា ទាំងក្រុមប្រឹក្សាភិបាល និងលោក Carlo Ancelotti មិនពិចារណាសម្រាប់ជម្រើសនេះជាអាទិភាពទេ។ ស្របពេល Chelsea និង Bayern Munich ក៍បង្ហាញការ​
ចាប់អារម្មណ៍ចង់ប្រជែងនាំយកកីឡាកNapoli វ័យ 24 ឆ្នាំរូបនេះខ្លាំងផងដែរ។

៤.Joselu
ប្រសិន Real Madrid ចែកផ្លូវជាមួយ Benzema នោះកីឡាករវ័យ ៣៣ ឆ្នាំសញ្ជាតិអេស្បាញរបស់ក្រុម Espanyolងដើរតួយ៉ាងសំខាន់ សម្រាប់ក្រុមរបស់លោក Ancelotti នៅរដូវកាលក្រោយ។

៥.Rodrygo
ទោះយ៉ាងណាប្រសិនជា Real Madrid មិន​អាច​ចុះ​ហត្ថលេខា​លើ​នរណា​ម្នាក់ក្នុងចំណោមពួកគេទាំង៤នោះ គឺ Rodrygo ដែលចូលចិត្តលេងនៅ កណ្តាលច្រើនជាងនៅស្លាបស្តាំ ដូច្នេះគាត់អាចសម្របខ្លួនទៅនឹងការលេងនៅខ្សែប្រយុទ្ធកណ្តាលជាអចិន្ត្រៃយ៍បាន។

ប្រភព:Tribuna

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930