
បរទេស៖ វិរបុរសរបស់ក្លឹបមេឃខៀវ Manchester City បានចេញមកអះអាងថា ក្រុម Manchester City នឹងកាន់តែពិបាក្នុងការប្រជែងពានរង្វាន់លីគកំពូលអង់គ្លេស English Premier league នារដូវកាលក្រោយ សារតែក្រុម Arsena និងក្រុមបិសាចក្រហម Manchester United ។ Aguero បាននិយាយថា «Man City នឹងបន្តក្លាយជាបេក្ខភាពនៅរដូវកាលក្រោយ។ ពួកគេបានបង្ហាញថា ពួកគេជាក្រុមល្អបំផុតនៅក្នុង Premier League ជាមួយនឹងទម្រង់លេងច្បាស់លាស់ ដែលបានឈ្នះពានរង្វាន់បីជាប់ៗគ្នា។ ខ្ញុំគិតថា Arsenal បានបង្កើតមូលដ្ឋានដ៏សំខាន់បំផុតនៃកីឡាករវ័យក្មេងជាមួយនឹងផ្លូវដ៏វែងឆ្ងាយ។ លោក Mikel Arteta នឹងព្យាយាមពង្រឹងខ្សែបន្ទាត់របស់គាត់ ហើយនឹងក្លាយជាគូប្រជែងមួយក្នុងចំណោមគូប្រជែងដើម្បីផ្តួលនៅរដូវកាលក្រោយ។ យើងមិនត្រូវភ្លេចអំពី Manchester United នោះទេ ដែលបានវិលមករកភាពប្រកួតប្រជែងរបស់ពួកគេ ហើយនឹងក្លាយជាអ្នកដែលចង់យកឈ្នះ Man City បំផុត”។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



