Close
Ads: 88BOL
Featured-Image
កីឡាករ៥រូបអាចចាកចេញពី Man Utd នៅរដូវក្តៅ
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹប Manchester United គ្រោងធ្វើការរុះរើក្រុមរបស់ពួកគេនៅរដូវក្តៅខាងមុខនេះ ជាមួយនឹងលោក Erik Ten Hag មានបំណងចង់នាំយកក្លឹបមួយនេះទៅកាន់លំដាប់កំពូលនៃចក្រភពអង់គ្លេស និងទូទាំងទ្វីបអឺរ៉ុបទាំងមូលផងនោះ – ខណៈកីឡាករមួយចំនួននឹងប្រឈមនឹងការដើរចេញពីទឹកដី Old Trafford ផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១. Happy Maguire

Manchester United's Harry Maguire reacts on January 3, 2023
Harry Maguire បានបន្តនៅជាមួយ Man United ក្នុងខែមករានេះ បើទោះបីជាមានការរំពឹងទុកជាច្រើនជុំវិញអនាគតរបស់គាត់ជាមួយនឹង Aston Villa, West Ham United និង Inter Milan ក្នុងចំណោមដែលបង្ហាញការចាប់អារម្មណ៍លើរូបគេក៏ដោយ ប៉ុន្តែមានការរំពឹងទុកច្រើនថាគេនឹងចាកចេញពេលបញ្ចប់រដូវកាលជាមួយ Man Utd។

២.Brandon Williams

Brandon Williams in action for Manchester United in the Europa League on February 25, 2021
Brandon Williams ត្រូវបានគេរំពឹងថា នឹងចាកចេញពី Man United ក្នុងលក្ខខ័ណ្ឌខ្ចីជើងមុនដំណាច់រដូវកាលដោះដូរកីឡាករខែមករា ប៉ុន្តែការផ្លាស់ប្តូរសម្រាប់ខ្សែការពារសញ្ជាតិអង់គ្លេសមិនបានកើតឡើងទេ។ យ៉ាងណាមិញរូបគេនៅតែប្រឈមមុខនឹងការចាកចេញនៅរដូវក្តៅខាងមុខ មិនថាលក្ខខណ្ឌខ្ចីជើងរឺក៏ទិញផ្តាច់ឡើយ។

៣. Scott Mctominay

Manchester United's Scott McTominay on October 13, 2022
Scott McTominay ក៏ដូចជា Maguire ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញខែមករាដោយ Newcastle United បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករអន្តរជាតិស្កុតឡេនដែលមានសក្តានុពលក្នុងការខ្ចីជើងសម្រាប់នៅសល់នៃរដូវកាលនេះ។ បើទោះបីជាកិច្ចព្រមព្រៀងនេះមិនបានកើតឡើងនៅខែមករាក៏ដោយ ប៉ុន្តែនៅតែមានរំពឹងថា គេនឹងចាកចេញពី Old Trafford នៅពេលចប់រដូវកាលនេះ។

៤. Anthony Martial

Anthony Martial celebrates scoring for Manchester United on October 6, 2022
Ten Hag ពេញចិត្តនឹង Anthony Martial ដែលជាកីឡាករដ៏មានទេពកោសល្យមួយរដូវកាលនេះ ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះបានជួបអវត្តមានជាច្រើនប្រកួតដោយសារតែមានបញ្ហារបួសញាំញី។ ដូច្នេះហើយ មតិជាច្រើនជាងជឿជាក់ថាលោក Ten Hag នឹងមិនពឹងផ្អែកសំខាន់លើរូបគេឡើយ ដោយគាត់នឹងស្វែងរកខ្សែប្រយុទ្ធថ្មីដើម្បីជំនួសរូបគេនាពេលចប់រដូវកាល។

៥. Anthony Elanga

Manchester United attacker Anthony Elanga pictured on January 10, 2023
Anthony Elanga ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបមួយចំនួនក្នុងអំឡុងពេលទីផ្សារខែមករា ដោយ Barcelona ជឿថា បានពិចារណាចុះហត្ថលេខាលើគាត់ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់។ ប៉ុន្តែយ៉ាងណាក៏ដោយការផ្ទេរមួយនេះមិនបានកើតឡើង តែក៏នៅតែមានការជឿជាក់ថារូបគេនឹងអាចចាកចេញពី Man Utd នាពេលចប់រដូវកាលនេះក្នុងលក្ខខណ្ឌខ្ចីទៅកាន់ក្លឹបណាមួយជាមិនខាន។

អត្ថបទកំពុងចាប់អារម្មណ៍៖
Ronaldinho ថា «Messi មិនមែនជា Goat» ប៉ុន្តែគឺជាវីរបុរស ៣ រូបនេះ
featured image

(បរទេស)៖ អតីតវីរបុរស Ronaldinho បានបដិសេធមិនរាប់ឈ្មោះ Lionel Messi ថាជា GOAT ហើយបានអះអាងថា វីរបុរស ៣ រូបខាងក្រោមគឺល្អជាង។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការប្រកួតពិសេសៗនោះត្រូវបានគ្របដណ្តប់យ៉ាងខ្លាំងដោយកាន់កាប់ដោយ Lionel Messi និង Cristiano Ronaldo។អត្ថបទកំពុងចាប់អារម្មណ៍៖ Ronaldinho ថា «Messi មិនមែនជា Goat» ប៉ុន្តែគឺជាវីរបុរស ៣ រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹងការឈ្នះពាន World Cup របស់ Messi ក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា គាត់គឺជា GOAT នៅក្នុងពិភពបាល់ទាត់។ ទោះជាយ៉ាងណាក៏ដោយ Ronaldinho មិនគិតថាការជជែកវែកញែកនេះគឺត្រឹមត្រូវ ១០០% នោះទេ។ ទោះបីជា Messi ឈ្នះ Ballon d’Or ៨ដង, ពាន […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 7 6 0 1 13 2 +11 18
    2 Manchester City 7 5 2 0 17 8 +9 17
    3 Arsenal 7 5 2 0 15 6 +9 17
    4 Chelsea 7 4 2 1 16 8 +8 14
    5 Aston Villa 7 4 2 1 12 9 +3 14
    6 Brighton & Hov… 7 3 3 1 13 10 +3 12
    7 Newcastle United 7 3 3 1 8 7 +1 12
    8 Fulham 7 3 2 2 10 8 +2 11
    9 Tottenham Hotspur 7 3 1 3 14 8 +6 10
    10 Nottingham Forest 7 2 4 1 7 6 +1 10
    11 Brentford 7 3 1 3 13 13 +0 10
    12 West Ham United 7 2 2 3 10 11 -1 8
    13 AFC Bournemouth 7 2 2 3 8 10 -2 8
    14 Manchester United 7 2 2 3 5 8 -3 8
    15 Leicester City 7 1 3 3 9 12 -3 6
    16 Everton 7 1 2 4 7 15 -8 5
    17 Ipswich Town 7 0 4 3 6 14 -8 4
    18 Crystal Palace 7 0 3 4 5 10 -5 3
    19 Southampton 7 0 1 6 4 15 -11 1
    20 Wolverhampton Wanderers 7 0 1 6 9 21 -12 1
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728  
  • Sponsor by 88Bol