Close
Ads: 88BOL
Featured-Image
Juventus រងពិន័យ ៦២ម៉ឺនផោន ករណីត្អូញត្អែរបើកប្រាក់ខែរបស់កីឡាករ
ទំហំអក្សរ
តូច
ធំ

(តូរីន)៖ ក្លិបបាល់ទាត់អាជីព Juventus ត្រូវតែបង់ប្រាក់ពិន័យប្រមាណ ៦២០០០០ផោន ទៅឲ្យអាជ្ញាធរបាល់ទាត់អ៉ីតាលី ដើម្បីដោះស្រាយករណីត្អូញត្អែរពីការបើកប្រាក់បៀវត្សរ៍របស់កីឡាករនាពេលកន្លងមក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ការព្រមព្រៀងពិន័យជាទឹកប្រាក់នេះដែរមានន័យថា ក្លិបសេះបង្កង់ Juventus មួយនេះ បានទទួលយកនូវការកាត់ ១០ពិន្ទុចេញពីលីគ Serie A រដូវកាលនេះ និងមិនរងពិន័យកាត់ពិន្ទុច្រើនជាងនេះទៀតឡើយ ពោលគឺចប់គ្រប់ករណីសម្រាប់ក្លិបប្រចាំនៅទីក្រុង Turin នេះតែម្តង។

ភ្លាមៗនោះដែរ Juventus ក៏បានចេញសេចក្តីថ្លែងការណ៍ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC ឲ្យដឹងថា «កិច្ចព្រមព្រៀងចុងក្រោយនេះដែរ នឹងធ្វើឲ្យក្លិបទទួលបានលទ្ធផលវិជ្ជមាន ដែលអាចធ្វើឲ្យក្លិបមានលំនឹងឡើងវិញ ក្រោយមានភាពតានតឹងមួយរយៈពេលកន្លងមក។ នេះមានន័យថា អាចអនុញ្ញាតដល់អ្នកចាត់ការទូទៅ លោក Massimiliano Allegri និងកីឡាករទាំងអស់ផ្តោតតែទៅលើគម្រោងសម្រាប់រដូវបន្ទាប់ផងដែរ»។

ក្រោយរងពិន័យនៃការកាត់ ១០ពិន្ទុចេញពី Serie A រដូវកាលនេះ បានធ្វើឲ្យ Juventus ធ្លាក់ពីលេខ២ មកលេខ៧ វិញនៅក្រៅតំបន់កៅអីលេងពានអឺរ៉ុបនារដូវកាលក្រោយ ដ្បិតនៅសល់ ១ប្រកួតមុនបិទរដូវកាលនេះដ៏ពេញលេញ។

ពួកគេនៅចាញ់ ១ពិន្ទុពីក្រុម Roma និងដាច់ ២ពិន្ទុផងដែរពីក្រុមលេខ៥ Atalanta ពីតំបន់កៅអីលេងពាន Europa League និង Europa Conference League ផងដែរ។ ក្រុមដែលដឹកនាំដោយលោក Allegri នឹងត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Udinese សម្រាប់ ១ប្រកួតចុងក្រោយនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Petit: Arsenal កំពុងនាំយកកីឡាករធ្លាក់ទម្រង់លេងមករួមក្រុម
featured image

អតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal លោក Emmanuel Petit បានលើកឈ្មោះកីឡាករខ្ចីជើងពីក្រុមតោខៀវ Chelsea គឺកីឡាករខ្សែបម្រើប្រយុទ្ធស្លាបRaheem Sterling ថាជាបញ្ហាដែលក្លឹបកំពុងប្រឈមធំបំផុតក្នុងរដូវកាលនេះ។ ការលើកឡើងរបស់អតីតកីឡាករអន្តរជាតិបារាំងបានលើកឡើងបែបនេះពោលគឺក្រោយពីSterling បច្ចុប្បន្នលេងខ្ចីជើងនៅ Arsenal មិនទាន់មានឱកាសបង្ហាញខ្លួនសម្រាប់ជម្រើស១១នាក់ដំបូងអោយក្រុមលោក Mikel Arteta នៅឡើយនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Petit: Arsenal កំពុងនាំយកកីឡាករធ្លាក់ទម្រង់លេងមករួមក្រុម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Petit វីរបុរសដែលធ្លាប់ជួយអោយក្រុមមាន់គកបារាំងលើកពាន World Cup ឆ្នាំ១៩៩៨ និងធ្លាប់ប្រកបអាជីពជាមួយ Chelsea និង Arsenal នៅក្របខណ្ឌ Premier League បានលើកឡើងយ៉ាងដូច្នេះថាៈ ទម្រង់លេងរបស់កីឡាករអន្តរជាតិអង់គ្លេសបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីគាត់បានចាកចេញពី Man .Cityមកម្លេះ។នោះហើយគឺជាមូលហេតុដែលគេអោយគាត់ចាកចេញ។ ការយល់ឃើញរបស់ខ្ញុំនោះគឺគាត់មានលុយច្រើនក្នុងអាជីពទៅហើយ ដូច្នេះគាត់លែងចង់លេងបាល់ទាត់ទៀតហើយ។ គាត់ភ្ញាក់ពីដំណេករាល់ព្រឹកដោយគ្មានគោលដៅដើម្បីធ្វើនោះទេ។ ក្រុមកាំភ្លើងធំ Arsenal រដូវកាលនេះហាក់កាន់តែឃ្លាតឆ្ងាយពីការប្រជែងពានខុសពីពីររដូវកាលចុងក្រោយ ស្របពេលបច្ចុប្បន្នពួកគេឈរនៅលេខរៀង ទី៤ និង មានគម្លាត៩ពិន្ទុពីក្រុមនាំមុខតារាង Liverpool ខណៈមានការព្យាករណ៍ផងដែរថាប្រសិនជាArsenal បន្តចាញ់ត្រឹមតែ១ប្រកួតទៀតនោះពួកគេនិងអស់ឱកាសប្រជែងពានហើយ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 11 9 1 1 21 6 +15 28
    2 Manchester City 11 7 2 2 22 13 +9 23
    3 Chelsea 11 5 4 2 21 13 +8 19
    4 Arsenal 11 5 4 2 18 12 +6 19
    5 Nottingham Forest 11 5 4 2 15 10 +5 19
    6 Brighton & Hov… 11 5 4 2 19 15 +4 19
    7 Fulham 11 5 3 3 16 13 +3 18
    8 Newcastle United 11 5 3 3 13 11 +2 18
    9 Aston Villa 11 5 3 3 17 17 +0 18
    10 Tottenham Hotspur 11 5 1 5 23 13 +10 16
    11 Brentford 11 5 1 5 22 22 +0 16
    12 AFC Bournemouth 11 4 3 4 15 15 +0 15
    13 Manchester United 11 4 3 4 12 12 +0 15
    14 West Ham United 11 3 3 5 13 19 -6 12
    15 Leicester City 11 2 4 5 14 21 -7 10
    16 Everton 11 2 4 5 10 17 -7 10
    17 Ipswich Town 11 1 5 5 12 22 -10 8
    18 Crystal Palace 11 1 4 6 8 15 -7 7
    19 Wolverhampton Wanderers 11 1 3 7 16 27 -11 6
    20 Southampton 11 1 1 9 7 21 -14 4
  • Sponsor by 88Bol