
ក្លឹបបិសាចក្រហម Manchester United កំពុងធ្វើការពិចារណាក្នុងការយកខ្សែប្រយុទ្ធ Antony ដែលកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Real Betis ទៅប្តូរជាមួយនឹងខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរបស់ក្លឹប Juventus គឺ Kenan Yildiz ។
Antony ដែលបានចូលរួមជាមួយនឹងក្រុម Man Utd ក្នុងឆ្នាំ២០២២ ខែសីហា បានធ្លាក់វិបាត់ធ្លាក់ទម្រង់លេងជាច្រើននៅទឹកដី Old Trafford នឹងត្រូវបានបាត់បង់តំណែងរបស់ខ្លួនស្ទើរតែទាំងស្រុងក្រោមការដឹកនាំរបស់លោក Ruben Amorim មុនក្លឹបសម្រេចចិត្តផ្ទេររូបគេទៅកាន់ក្លឹប Real Betis នៅអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ ។
នៅ Real Betis ខ្សែប្រយុទ្ធរូបនេះត្រូវបានគេសង្កេតឃើញថា បានអភិវឌ្ឃន៍ទម្រង់លេងរបស់ខ្លួនបានឡើងវិញ នៅរកគ្រាប់បាល់បានស្ទើរតែគ្រប់ប្រកួត ។ Juventus បច្ចុប្បន្នកំពុងបានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនលើ Antony ដូចគ្នា ខណៈ United ចាប់អារម្មណ៍លើ Yildiz ដែលកីឡាករទាំង២សុទ្ធតែលេងនៅតំណែងខ្សែប្រយុទ្ធស្លាប ។ បច្ចុប្បន្នក្លឹបទាំងពីរក៏កំពុងប្រឈមនឹងបញ្ហា Financial Fair Play ដូចគ្នា ដូច្នេះលក្ខខណ្ឌដោះដូរអាចជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ភាគីទាំងសងខាង៕

បរទេសៈ ក្លឹប Barcelona បានទទួលសំណើរតម្លៃ៨៦លានផោន ស្មើនឹង១០០លានអឺរ៉ូ ពីក្លឹបបាល់ទាត់ពីទឹកដីអារ៉ាប់ សម្រាប់ខ្សែប្រយុទ្ធស្លាប Raphinha ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលដែលបានបង្ហាញទេពកោសល្យដ៏ល្អរបស់ខ្លួនជាមួយនឹងក្លឹប Barcelona នៅរដូវកាលនេះ ដោយអាចរកបាន ១៥គ្រាប់ ក្នុងចំនួន ២៨ប្រកួតនៅ La Liga និង ១២គ្រាប់ក្នុងការបង្ហាញខ្លួន ១២លើកនៅ Champions League ខណៈបច្ចុប្បន្នក្រុមយក្សមួយនេះកំពុងសម្លឹងមើលការឈ្នះពានរង្វាន់លីគកំពូល La Liga ដោយមាន៧ពិន្ទុនៅលើតារាង ខណៈនៅ UCL កំពុងស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arsenal ស្មើ Crystal ! Liverpool ត្រូវការតែ១ពិន្ទុទៀត ដើម្បីលើកពាន Premier League សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹប Al-Hilal បានផ្តល់នូវសំណើរដែលមានតម្លៃ១៥០លានផោនម្តងរួចមកហើយ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែត្រូវបានបដិសេធវិញ ។ យ៉ាងណាមិញ Raphinha ហាក់បីនៅមិនទាន់ចង់ចាកចេញពីទឹកដី […]



