
អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag បាននិយាយអនាគតរបស់ខ្សែការពារ Harry Maguire នៅបិសាចក្រហម គឺអាស្រ័យលើសាមីខ្លួនអ្នកសម្រេច។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សពាក់ព័ន្ធរឿង Maguire លោក Ten Hag បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា គ្មាននរណាសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្ននោះឡើយ។ Maguire បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែធ្វើម្ដេចបើ Varane បានបង្ហាញទម្រង់លេងយ៉ាងល្អ។ លោកបន្ថែមយ៉ាងដូច្នេះ។
លោក Ten Hag បានបន្តទៀតថា Maguire កំពុងសប្បាយចិត្តជាមួយក្លឹប ក៏ប៉ុន្តែអនាគតទៅជាយ៉ាងណា អាស្រ័យលើការសម្រេចចិត្តផ្ទាល់របស់ Maguire ខ្លួនឯង។
Maguire បានមកចូលរួមជាមួយបិសាចក្រហមកាលពីឆ្នាំ ២០១៩ ពី Leicester City ក្នុងតម្លៃផ្ទេរប្រមាណ ៧០ លានផោន។ តម្លៃនេះធ្វើឲ្យ Maguire ស្ថិតក្នុងចំណោមកីឡាករការពារថ្លៃបំផុតលើលោក។
កាលពីបីរដូវកាលដំបូង Maguire គឺខ្សែការពារដែលតែងលេងរៀងរាល់ពេលបិសាចក្រហមលេង។ ទោះជាយ៉ាងណា កីឡាករអង់គ្លេសរូបនេះបានបាត់បង់តំណែងខ្សែការពារបង្គោលតាំងពីពេលលោក Ten Hag មកដឹក Manchester United កាលពីឆ្នាំមុន ដោយជំនួសដោយខ្សែការពារ Lisandro Martinez និង Raphael Varane។ ដូច្នេះហើយ ទើប Maguire លេងបានតែ ៣១ ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ហើយការបង្ហាញខ្លួននោះទៀតសោត គឺភាគច្រើនជាកីឡាករបម្រុង៕

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



