

បរទេស៖ ក្លឹបយក្សនៅប្រទេសអង់គ្លេសគឺ Manchester United ត្រូវបានគេយល់ឃើញថា ពួកគេបានបន្តការចាប់អារម្មណ៍លើ Marco Reus ដែលរូបគេនឹងផុតកុងត្រាជាមួយនឹង Dortmund នាទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ លោក Erik Ten Hag បានឲ្យ Man Utd សម្រេចធ្វើការខ្ចីជើងកីឡាករ៣រូបក្នុងខែមករានេះ ដោយមានដូចជា: Jack Butland ជាអ្នកចាំទី, Wout Weghorst ជាខ្សែប្រយុទ្ធ និងជាចុងក្រោយបំផុតនៅថ្ងៃបិទទីផ្សារនោះគឺ Marcel Sabitzer ដោយមូលហេតុគឺដោយសារតែ Eriksen ត្រូសម្រាកព្យាបាលរបួសដល់ខែមិថុនាឯណោះ។

យ៉ាងមិញ ជំនួញរបស់ពួកគេក្នុងខែមករានេះ មិនមែនជាគម្រោងគិតទុកមុខសម្រាប់លោក Erik Ten Hag ក្នុងកសាងក្លឹប Manchester United សារជាថ្មីឡើយ ដោយយោងទៅតាមលោក Chrisitan Falk ដែលជាអ្នកសារព័ត៍មានអាជីពដ៏មានបទពិសោធន៍ក្នុងប្រទេសអាល្លីម៉ង់បានអះអាងថា Marco Reus នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនទីផ្សារលើកក្រោយ ដូច្នេះពាក្យចរចាមរាមដែលថា រូបគេអាចនឹងផ្ទេរទៅកាន់លីគកំពូលអង់គ្លេស Premier League នោះនឹងកាន់តែច្បាស់កាន់តែខ្លាំង ហើយក្លឹបតែមួយគត់ដែលរូបគេនឹងចូលរួមគឺ Manchester United៕

លោកប្រធានាធិបតី Donald Trump នឹងចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup នៅថ្ងៃអាទិត្យនាកីឡដ្ឋាន Metlife Stadiumនៅទីក្រុង East Rutherford រដ្ឋ New Jersey បន្ទាប់ពីបុរសវ័យ ៧៩ឆ្នាំបាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ខណៈដែលស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសថាខ្លួនបានបើកការិយាល័យនៅ Trump Tower នៃទីក្រុងញូវយ៉ក។ ព្រមជាមួយគ្នានេះលោក Gianni Infantino ប្រធាន FIFA ក៏មានវត្តមានជាមួយការកាន់បង្ហាញពានព្រមទាំងការថតរូបជាមួយប្រធានាធិបទី៤៧ របស់ប្រទេសមហាអំណាចយោធាធំរបស់ពិភពលោកមួយនេះ។គិតមកដល់ត្រឹមថ្ងៃពុធនេះក្រុមតោខៀវ Chelsea បានកក់កៅអីមុនរួចទៅហើយក្រុមផ្តួល Fluminense កាលពីព្រឹកថ្ងៃពុធនេះ ក្រុម Real Madrid និងត្រូវជួបជាមួយ PSG ដើម្បីជ្រើសយកតែ១ក្រុមទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៍ស្អែកនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ នោះដឹងតែផ្អៀងហើយ ! ប្រធានាធិបតីអាមេរិកនិងចូលរួមទស្សនាព្រឹត្តការណ៍ FIFA Club World Cup សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការប្រកួតដែលបានដំណើរការជិតរយៈពេល១ខែនិងមាន៣២ក្រុមមកពីលីកកំពូលទ្វីបទាំង៤នៅលើពិភពលោកត្រូវបានមើលឃើញថាដំណើរការយ៉ាងទូលំទូលាយមុនពេលសហរដ្ឋអាមេរិកនឹងបន្តធ្វើការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ […]



