បរទេស៖ លោក Gareth Southgate ដែលគ្រូបង្គោលរបស់ក្រុមជម្រើសជាតិអង់គ្លេសបានចេញមកប្រាប់អ្នកសារព័ត៍មានអំពីមូលហេតុដែលគាត់សម្រេចចិត្តជ្រើសរើសយក Harry Maguire ចូលក្រុមជម្រើសជាតិ បើទោះបីជាកីឡាកររូបនេះពុំសូវមានបង្ហាញខ្លួនឲ្យក្រុមបិសាចក្រហម Manchester United នៅរដូវកាលនេះក្តី ។ លោក Southgate បាននិយាយថា៖ «រឿងបែបនេះ វាមិនអាចនៅអញ្ចឹងរហូតឡើយ ជាក់ស្តែងដូចជា Kalvin Phillips ពួកគេជាកីឡាករដ៏សំខាន់សម្រាប់យើង»
ក្លឹបInter Miami កំពុងដុតដៃដុតជើងក្នុងការកៀងគរចុះហត្ថលេខានាំយកមិត្តរួមក្រុមរបស់កំពូលខ្សែប្រយុទ្ធស្លាប Leo Messi កីឡាករ Angel di Maria មករួមក្រុមខណៈពេលបច្ចុប្បន្នពួកគេបាននាំយកកីឡាករ Luis Suarez, Sergi Busquets និង Jordi Alba អោយមកគ្រងឯកសណ្ឋានឈុតផ្កាឈូកលេងរួមគ្នាសម្រាប់ក្រុមដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Florida រួចមកហើយ ស្របពេលប្រធានក្លឹបគឺវីរបុរសក្រុមបិសាចក្រហមលោក David Beckham បាននិងកំពុងធ្វើការចរចាដើម្បីនាំយកអតីតកីឡាករ PSG , Man.Utd និង Real Madrid ដែលកំពុងលេងអោយក្លឹប Benfica រូបនេះទៅលេងនៅទ្វីបអាមេរិកខាងជើងនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនទាន់គ្រប់គ្រាន់! Inter Miami កំពុងចរចារនាំយកមិត្តរួមជាតិ Messi ម្នាក់ទៀតមករួមក្រុម(មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរបញ្ជាក់ថាកិច្ចសន្យារបស់សមាជិកជ័យលាភី World Cup ២០២២ សញ្ជាតិអាហ្សង់ទីននឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយជាលទ្ធផលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរទៅកាន់ Inter Miami ដោយគ្មានតម្លៃខ្លួនខណៈគ្រូបង្វឹកអាហ្សង់ទីនលោក Tata […]